CamNews

តារា 

Seungri (BigBang) ជួបគ្រោះថ្នាក់ ចរាចរ ដោយសារ អ្នកគាំទ្រ ផ្កាប់មុខ ជិះឡានមុខប៉ះ

នៅក្នុងពិភព ចំរៀង មានអ្នកគាំទ្រ ជាច្រើន ប្រភេទ ហើយអ្នក គាំទ្រខ្លះ ពិតជាគួរ​ អោយខ្លាចណាស់ ដែលយើង ហៅថា អ្នកគាំទ្រ ផ្កាប់មុខ ។ ពួកគេ ទាំងនោះ តែងតែធ្វើអ្វីៗ ឆ្កួតៗ ហើយទុកតារាៗទាំង នោះដូចព្រះ របស់ពួកគេ អញ្ចឹង ។

Big Bang’s Seungri Gets into Car Accident After Being Chased by a Sasaeng

Seungri សមាជិក ក្មេងជាងគេ របស់ក្រុម Big Bang បានជួប គ្រោះថ្នាក់ ចរាចរមួយ ក្នុងពេលទៅ ចូល រួមកម្មវិធី មួយ នៅឯសៀងហៃ ប្រទេសចិន ។ ហេតុការនោះ បានកើតឡើង នៅវេលា ម៉ោង ១១ យប់ ពេលដែល Seungri ធ្វើដំណើរ ទៅសំរាក ។ ក្នុងពេលធ្វើ ដំណើរ Seungri ជិះនៅឡាន មួយខាងមុខ តាមពីក្រោយ ដោយឡានក្រុម ការងារមួយ ហើយនិង ឡានអ្នក គាំទ្រ ផ្កាប់មុខមួយ ។ ដោយសារតែ​ តាមកៀកពេក ក៏ជ្រុលទៅ ប៉ះជាមួយ ឡានក្រុម ការងារ តទៅប៉ះ ឡានរបស់ Seungri ។

សំណាងល្អ ដែលវាមិន មែនជា គ្រោះថ្នាក់ ធ្ងនធ្ងរ ហើយ Seungri ក៏គ្មាន គ្រោះថ្នាក់អ្វី ចោទជាបញ្ហា នោះដែរ ។ នេះហើយ ជាអំពើរ របស់អ្នកគាំទ្រ ផ្កាប់មុខ ដែលហាន ធ្វើអ្វីៗ ឆ្កួតៗដើម្បី តារារបស់ ខ្លួន ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ soompi 


Tags: kpop idol star singer group band bigbang seungri