CamNews

តារា 

សុខ​ ពិសី​ មិនត្រឹមតែស្អាត និងច្រៀងពិរោះប៉ុណ្ណោះទេ តែថែមទាំងចិត្តល្អទៀត! តើនាងធ្វើអំពើល្អអ្វីខ្លះទៅ

កំសាន្ត ៖ តារាចម្រៀងស្រីសំនៀងពិរោះ កញ្ញា សុខ​ ពិសី​ គឺជាតារាល្បីជូរមុខគេមួយរូប នៅក្នុងផលិតកម្មសាន់ដេ។ គេសង្កេតឃើញថា កញ្ញាកាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ​នាពេលបច្ចុប្បន្ន​។​ លោកអ្នកបានដឹងរួចមកហើយពីតារាសម្លេងផ្អែម សុខ​ ពិសី​ តាមរយៈបទចម្រៀងមនោសញ្ចេតនាជាច្រើន​បទ ​​។

មួយរយៈនេះ យើងសង្កេតឃើញថា ម្ចាស់បទ ‘សុខសប្បាយទេសង្សារចាស់’​​ រូបនេះ មានភាពមមាញឹក​​​ជាមួយនឹងការងារ​​សិល្បៈយ៉ាងខ្លាំង ​​និងអាជីវកម្មផ្ទាល់ខ្លូនរបស់កញ្ញា​ផងដែរ។​​​ ក៏ប៉ុន្ដែបើទោះបីជានាង មានភាពមមាញឹកជាមួយនឹងការងារយ៉ាងណាក្ដី ក៏នាងឆ្លៀតលះបង់ពេលវេលាដ៏តិចតួចរបស់នាង ចែករំលែកក្ដីអាណិតមេត្ដា សន្ដោសប្រណី ​​​​​​​​តាមរយៈការធ្វើបុណ្យដាក់ទាន និងធ្វើអំពើសប្បុរសធម៌នានាដូចជាចូលរូមកម្មវិធីមនុស្សធម៌ផ្សេងៗ ច្រៀងប្រមូលមូនិធិដើម្បីរួមវិភាគទានជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាដើម្បីជួយដល់កុមារៗដែលខ្វះខាត ហើយពេលខ្លះ កញ្ញាចេញទៅច្រៀងដើម្បីប្រមូលមូនិធិនៅក្រៅប្រទេសជួយដល់មន្ទីរពេទ្យនេះ ថែមទៀតផង ។

មិនតែប៉ុណ្ណោះ ស្រីស្អាត​ស្រស់សោភារូបនេះ តែងផ្តល់ក្តីស្រលាញ់ដល់មនុស្សជុំវិញខ្លួន ជាពិសេស​ គឺ​កញ្ញាតែងបង្ហាញភាពស្និទ្ធិស្នាល ភាពកក់ក្តៅទៅកាន់បណ្តាអ្នកគាំទ្ររបស់ខ្លូន។ ទង្វើដ៏គួរឱ្យកោតសរសើ​រទាំងអស់នេះហើយ ទើបធ្វើឱ្យកូនៗ ដែលជា Fan របស់នាងតាមនាងមិនលែង។

តោះមកមើលសកម្មភាពរបស់ស្រីស្អាតរូបនេះទាំងអស់គ្នា ៕












អត្ថបទ៖ ចំរើន


Tags: Sok Pisey Singer Cambodia