CamNews

ព័ត៌មានជាតិ 

អូអុិឈិ តែបៃតងលេខ១ នៅកម្ពុជា រកឃើញអ្នកឈ្នះរង្វាន់ ៨នាក់ ពីកម្មវិធី

ភ្នំពេញ៖​ តែបៃតង "អូអុិឈិ" នៅតែបន្តផ្ដល់ជូននូវកម្មវិធី “"អូអុិឈិ បើកគម្របក្លាយជាអ្នកមាន” នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូននូវឱកាសដ៏អស្ចារ្យបំផុតដល់អតិថិជន ក្នុងការឈ្នះរង្វាន់ជាច្រើន ដែលមានតម្លៃសរុបជាង ២,៥០០ លានរៀល​ ក្នុងនោះរួមមានរថយន្ត Ford Ranger XLT តម្លៃ ១៨០លានរៀល ប្រាក់សុទ្ធ ១០លានរៀល ម៉ូតូ Honda Zoomer X តម្លៃ ៨,៦លានរៀល និងតែបៃតងអូអ៊ិឈិ រាប់លានដប។


អតិថិជនតែបៃតង "អូអុិឈិ" ជាច្រើនអ្នក បានឈ្នះរង្វាន់ធំ និងតែបៃតង អូអ៊ិឈិរាប់លានរង្វាន់រួចមកហើយ។ ក្រុមហ៊ុនតែបៃតង ​"អូអុិឈិ" មានមោទនភាព សូមធ្វើការប្រកាសអ្នកឈ្នះរង្វាន់ចុងក្រោយចំនួន ៨ នាក់ មកពីខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានឈ្នះរង្វាន់ធំបំផុត គឺរថយន្ត Ford Ranger XLT ដែលមានតម្លៃ ១៨០លានរៀលមួយរង្វាន់ ប្រាក់សុទ្ធ ១០លានរៀល ចំនួន៥រង្វាន់ និងម៉ូតូ Honda Zoomer X ដែលមានតម្លៃ ៨,៦លានរៀល ចំនួន ២រង្វាន់ពីកម្មវិធី
“អូអ៊ិឈិ បើកគម្របក្លាយជាអ្នកមាន” ។


លោកស្រី Suporn Denpaisarn អនុប្រធានផ្នែកពាណិជ្ជកម្មអន្តរជាតិ របស់ក្រុមហ៊ុន អូអុិឈិត្រេឌីង ខូអិលធីឌី នៅប្រទេសថៃ រួមជាមួយលោក សុង សាក់លី នាយកផ្នែកលក់ និង
ទីផ្សារ បានចូលរួមផ្ដល់កិត្តិយស ក្នុងការប្រគល់រង្វាន់ធំបំផុត គឺរថយន្ត Ford Ranger XLT ដែលមានតម្លៃ ១៨០លានរៀល ដល់លោកស្រី ឆាយ ហៀប ជាកម្មករ​ឡឥដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងខេត្តកំពង់ឆ្នាំង។


លោកស្រី ឆាយ ហៀប បានរៀបរាប់ពីអារម្មណ៍របស់ខ្លួន ដែលបានឈ្នះរង្វាន់ធំថា៖ “ខ្ញុំគ្រាន់តែទិញ តែបៃតង "អូអុិឈិ" រសជាតិតែទឹកឃ្មុំដែលខ្ញុំចូលចិត្ត មួយដបដើម្បីផឹកនៅពេល
សម្រាក។ នៅពេលដែលខ្ញុំបើកគម្រប​តែបៃតង "អូអុិឈិ" ភ្លាមនោះ ខ្ញុំឃើញរង្វាន់ធំរថយន្ត​ Ford Ranger XLT នៅក្រោមគម្របដប។​ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងរំភើបខ្លាំងមែនទែន... ខ្ញុំពិតជាមិនអាចពន្យល់ពីអារម្មណ៍មួយនេះបានទេ។ ខ្ញុំមិនដែលរំពឹងថា ខ្ញុំអាចមានឱកាសឈ្នះរង្វាន់ធំ ពី​​តែបៃតង "អូអុិឈិ" ទាល់តែសោះ។ សូមអរគុណច្រើន ដល់តែបៃតង ​“អូអ៊ិឈិ” ដែលបានផ្តល់ឱកាសផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់ខ្ញុំ"។

បន្ថែមពីនេះទៅទៀត តែបៃតង ​"អូអុិឈិ" ក៏បានផ្ដល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ចំនួន ៧ នាក់ផ្សេងទៀតដូចខាងក្រោម៖

អ្នកឈ្នះរង្វាន់ប្រាក់សុទ្ធ ១០ លានរៀល រួមមាន៖

1. លោកស្រី​ ភីម វន​ មកពីខេត្តព្រៃវែង

2. លោកស្រី ឯម ចន្ទ្រា មកពីខេត្តកណ្ដាល

3. លោក មាន​ អ៊ាង មកពីខេត្តកំពង់ចាម

4. អ្នកស្រី គ្រី ចន្លី មកពីខេត្តកណ្ដាល

5. លោក អ៊ុន ដារ៉ា មកពីខេត្តព្រៃវែង

និងអ្នកឈ្នះរង្វាន់ម៉ូតូ Honda Zoomer X ដែលមានតម្លៃ ៨.៦លានរៀល រួមមាន៖

  1. លោកស្រី ខែត្រ សុខា មកពីខេត្តព្រៃវែង
  2. លោកស្រី ឡាច បូ មកពីខេត្តកំពង់ធំ                                                 

លោកស្រី Suporn Denpaisarn បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំង ៨ នាក់ចុងក្រោយរបស់យើង ដែលបានឈ្នះរង្វាន់ធំ និងរង្វាន់ជាច្រើនផ្សេងទៀតពីកម្មវិធី "អូអុិឈិ បើកគម្របក្លាយជាអ្នកមាន” ។ យើងនឹងបន្តផ្ដល់ជូនអតិថិជនរបស់យើង នូវបទពិសោធន៍គួរឲ្យចាប់អារម្មណ៍របស់ អូអុិឈិ ដែលជាតែបៃតងលេខ ១ នៅកម្ពុជា។ អតិថិជន មិនត្រឹមតែទទួលបាននូវសុខភាពល្អ ពី
អត្ថប្រយោជន៍របស់តែបៃតងប៉ុណ្ណោះនោះទេ ថែមទាំងអាចទទួលបាននូវភាពរីករាយ ក្នុងការឈ្នះរង្វាន់រាប់លានរៀល ពីកម្មវិធីផ្ដល់រង្វាន់របស់តែបៃតង អូអ៊ិឈិ ផងដែរ។                                                     

លោក សុង សាក់លី នាយកផ្នែកលក់និងទីផ្សារ  បានបន្ថែមថា៖ "យើងមានចិត្តសប្បាយរីករាយ ក្នុងការបង្កើតកម្មវិធីដ៏គួរឱ្យរំភើបមួយនេះ។ យើងនឹងបន្តផ្តល់ជូនអតិថិជនរបស់យើង នូវរសជាតិ និងបទពិសោធន៍ផ្សេងៗគ្នា​ ​នៃតែបៃតង។ យើងសង្ឃឹមថា អតិថិជនរបស់តែបៃតងអូអ៊ិឈិនៅតែបន្តគាំទ្រ នឹងរីករាយក្នុងការចូលរួមកម្មវិធីឈ្នះរង្វាន់របស់យើង កាន់តែច្រើនបន្ថែមទៀត"។

កម្មវិធី "អូអុិឈិ បើកគម្របក្លាយជាអ្នកមាន” គឺជាឱកាសដ៏ល្អមួយ សម្រាប់អតិថិជន ដើម្បីឈ្នះរង្វាន់រាប់លានរង្វាន់ ដែលកំពុងរង់ចាំលោកអ្នក។ អ្នកគ្រប់គ្នាអាចក្លាយជាម្ចាស់រង្វាន់ បានយ៉ាងងាយស្រួល ដោយគ្រាន់តែពិសាតែបៃតង អូអ៊ិឈិ រសជាតិណាមួយដែលអ្នកចូលចិត្ត ហើយពិនិត្យមើលរង្វាន់នៅក្រោមគំរបដប។ អ្នកពិតជាអាចក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ ពីកម្មវិធី "អូអុិឈិ បើកគម្របក្លាយជាអ្នកមាន”។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ Oishi Drink Station ឬតាមហ្វេសប៊ុករបស់យើង: https://www.facebook.com/OishiCambodia/។ សូមហៅទូរស័ព្ទមកលេខ 015 691 555/015 693 555 ប្រសិនបើអ្នកត្រូវរង្វាន់ធំ ៕














Tags: Oishi Local Cambodia