CamNews

តារា 

កញ្ញា ទេព​ បូព្រឹក្ស ព្រមានប្តឹងអ្នកខំមិនលើបទចម្រៀងខ្លួន ដែលមានចេតនាមិនល្អលើកញ្ញា

ភ្នំពេញ៖ ប្រិយមិត្តយុវ័យពិតជាបានស្គាល់រួចមកហើយនូវតារាចម្រៀងលេងស្តាយម៉ូតសម្លៀកបំពាក់ កញ្ញា ទេព បូព្រឹក្ស ។ សព្វថ្ងៃនេះកញ្ញា ហាក់មានទីផ្សារខ្លំាង ចំពោះតន្រ្តីតាមខេត្តផង ដែលកញ្ញាតែងតែមានបទចម្រៀងថ្មីៗ និងលេងស្តាយប្លែកៗជាច្រើន ដោយកញ្ញាតែងតែរិះរកអ្វីថ្មីៗ សម្រាប់អ្នកគាំទ្ររបស់ខ្លូន ។

ដោយឡែកថ្មីៗនេះ កញ្ញា បានចេញចម្រៀងមួយបទ ដែលមានចំណងជើងថា “BAB (បាប)” ។ សាច់ភ្លេងនៅក្នុងបទចម្រៀងនោះ ពិតជាពិរោះកន្ត្រាក់អារម្មណ៍ គ្រាន់លឺភ្លេងភ្លាមដឹងតែចង់ឡើងរំា ប៉ុន្ដែស្រាប់តែមានផេកមួយ បានបង្ហោះចម្រៀងរបស់កញ្ញានៅពេលឡើង Concert ។ 


នៅក្នុងការបង្ហោះនោះ មានអ្នកខំមិនជាច្រើនផងដែរ ហើយចុងក្រោយកញ្ញាបាន Share ដោយភ្ជាប់ជាមួយ Status ថា “អ្នកខំមិនក្នុង page មួយនេះសូមខំមិនឲ្យស្រួលបួលតិចណាប្រយ័ត្នខ្ញុំចាប់ឈ្មោះប៉ះអ្នកណា ខ្ញុំប្តឹងអ្នកនោះ ព្រោះមានខំមិនខ្លះដូចចង់ប៉ុនប៉ងធ្វើអំពើហិង្សាលើខ្ញុំ ព្រោះថា បទចម្រៀងគេធ្វើឲ្យសប្បាយមនុស្ស មិនមែនឲ្យមនុស្សទៅជាឆ្កួតទេ ទាល់តែថ្នាំបានវាធ្វើឲ្យមនុស្សឆ្កួតបាន Why you so j+o?" ៕




អត្ថបទ៖ ចំរើន


Tags: Tep Boprek Singer Cambodian