CamNews

តារា 

រតនៈ ពិសី ក្លាយជាថៅកែ​ ហាងម៉ាស្សា និងស្ទីម

ភ្នំពេញ៖ តារាចម្រៀងរាងតូចច្រឡឹង មានដើមកំណើត ចេញពីក្លឹបកម្សាន្ត អេហ្ស៊ីប កញ្ញា រតនៈ ពិសី បានក្លាយជា ថៅកែហាងម៉ាស្សា និងស្ទីម ឈ្មោះ "សាគូរ៉ា"ទាំងវ័យក្មេង គ្រប់គ្រងលើជំនួញ រកស៊ីលើកដំបូង បន្ទាប់ពីអាជីព សិល្បៈទទួលបានផ្លែផ្កាគួរ ជាទីមោទនៈ រួចមក។

តារាចម្រៀងសំឡេងស្រួយ រតនៈ ពិសី បានបើកសម្ពោធហាងម៉ាស្សា និងស្ទីម របស់ខ្លួនយ៉ាង ឱឡារិក កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣នេះ ដោយបានផ្ដល់កិត្តិយស ចួលរួម អបអរ សាទរ ពីសំណាក់លោក សុខ មុនី អនុរដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ និងលោកជំទាវ លឹម ម៉ារីណា អគ្គនាយកក្លឹបកម្សាន្ត អេហ្ស៊ីប និងម៉ារ៉ុក ព្រមទាំងបងប្អូន និងសិល្បករ-សិល្បៈការិនី ជាច្រើននាក់ ។ ហាងម៉ាស្សា និងស្ទីម ជាកម្លាំង ញើសឈាម រវាង តារាចម្រៀង រតនៈ ពិសី និង បងស្រី ជាពិសេសបុរសសំណព្វចិត្តរបស់នាង បានសម្រេចចិត្ត បណ្ដាក់ទុនរកស៊ី ជាមួយ គ្នា នេះ មានអាសយដ្ឋាន នៅផ្ទះលេខ១៤៤ Eo ផ្លូវលេខ ១៤៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ត្រូវបានគេដឹងថា ចំណាយដើមទុន ប្រមាណ ជាង៣ម៉ឺនដុល្លារ ក្នុងការស្ថាបនា តុបតែងលម្អ ផ្សេងៗ និងប្រើពេល១ខែកន្លះ រហូតមកដល់ថ្ងៃ បើកសម្ពោធជាផ្លូវការនេះ។

រតនៈ ពិសី បានថ្លែងទាំងក្ដី រំភើបរីករាយថា ដោយសារតែមើលឃើញ ពីតម្រូវការរបស់អតិថិជន និងការយល់ដឹង កាន់តែច្រើន ចំពោះការគិតគូរ ពីសុខភាព និងសម្រស់ ជាពិសេសក៏ជា បំណង ប្រាថ្នា របស់នាងផងនោះ ទើបសម្រេចចិត្តបើក សេវាម៉ាស្សា និងស្ទីមនេះឡើង ដើម្បីឆ្លើយតប តម្រូវការមនុស្សបច្ចុប្បន្ន និងជារបររកស៊ីលើកដំបូង បន្ទាប់ពីនាងប្រឡូកក្នុងពិភពសិល្បៈ អស់ រយៈពេលជាច្រើនឆ្នាំមក។

រតនៈ ពិសី និយាយថា "ខ្ញុំមានបំណងចង់ បើករបររកស៊ីបែបនេះ យូរមកហើយ ព្រោះខ្ញុំបានដឹង ពីចំណង់ចំណូលចិត្តរបស់មនុស្សទូទៅ លើសេវាកម្មម៉ាស្សា ស្ទីម និងរំពឹងថា ពិតជាទទួល ជោគ ជ័យ ក៏ដូចជាការគាំទ្រ ពីសំណាក់អតិថិជន។ សម្រាប់ខ្ញុំ ក៏មាន ចំណង់ចំណូលចិត្ត ខាងហ្នឹងដែរ... ហើយចាប់ពី ថ្ងៃបើកសម្ពោធនេះទៅ ហាងខ្ញុំមានសេវាស្ទីម ម៉ាស្សាបាតជើង ម៉ាស្សាខ្លួន ម៉ាស្សា ប្រេង ម៉ាស្សាបែបបុរាណខ្មែរ និងម៉ាស្សា បែបថៃជាដើម"។

ជាមួយគ្នានេះ លោក សុខ មុនី អនុរដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ និងលោកជំទាវ លឹម ម៉ារីណា អគ្គនាយកក្លឹប កម្សាន្តអេហ្ស៊ីប និងម៉ារ៉ុក ក៏បានថ្លែង កោតសរសើ ពីការខិតខំប្រឹងប្រែង តស៊ូ របស់តារាចម្រៀង រតនៈ ពិសី ទាំងក្នុងអាជីពសិល្បៈ និងការងារផ្សេងៗ រហូតទទួលបានផល ជាវិជ្ជមាន ដូចឃើញស្រាប់ក្នុងថ្ងៃនេះ ។ ក្នុងនាមលោកអ្នកទាំងពីរ ជាគណៈអធិបតី សួមជូនពរ ជ័យឲ្យរបររកស៊ីរបស់ រតនៈ ពិសី និងបុរសជា គូអនាគត ទទួលបាននូវភាពជោគជ័យ និងរីក ចម្រើនជា បន្តបន្ទាប់៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actress khmer star ratanak pisey