CamNews

តារា 

ការពិតចឹងសោះ! បានជាអ្នកនាង ស្វែង សុជាតា សច្ចាស្រលាញ់ស្វាមីវ័យក្មេង រហូតដល់ថ្ងៃស្លាប់

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ អ្នកនាង ស្វែង សុជាតា បានអះអាងថា បើកុំតែបានជួបជាមួយស្វាមីជាគ្រូផ្សំថ្នាំបុរាណ ជួយព្យាបាលនាង ម៉្លេះនាងត្រូវបាត់បង់ពីផែនដីនេះ បាត់ទៅហើយ ។

តារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង ស្វែង សុជាតា បានចាត់ទុកស្វាមី​ ព្រះមកប្រោស់ជីវិត​ឲ្យ​រស់ឡើង​វិញនាងសច្ចាថា នឹងមើលថែគ្នាទៅវិញទៅមក លុះជីវិតសូន្យរៀងៗខ្លួន ។ 

ក្រោយពីមានមតិអ្នករិះគន់ថា ជំងឺដុះដុំសាច់ក្នុងខួរក្បាលរបស់ អ្នកនាង ស្វែង សុជាតា គឺមិនមែនស្វាមីនាង ជាអ្នកព្យាបាលឲ្យជាសះស្បើយនោះ អ្នកនាង ស្វែង សុជាតា បានបង្ហាញឯកសារពេទ្យមួយសន្លឹក ដែលបានរក្សាទុក តាំងពីឆ្នាំ២០១១ ពេលទៅព្យាបាលនៅក្នុងប្រទេសថៃ ដើម្បីបង្ហាញឲ្យបានច្បាស់ជាភស្តុតាង បញ្ជាក់ថា អ្នកនាងពិតជាកើតជំងឺមហារីកដុះសាច់ ក្នុងខួរក្បាល មុនផឹកថ្នាំខ្មែររបស់ស្វាមី ពិតមែន។ 

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ ជាមួយនិងរឿងលក់ថ្នាំបន្សាបសារជាតិញៀនវិញ ត្រូវបានតួស្រីក្នុងរឿង "ទឹកចិត្តម្តាយសម័យថ្មី" អ្នកនាង ស្វែង សុជាតា បញ្ជាក់ថា បន្ទាប់ពីមានប្រតិកម្ម ពីសំណាក់មន្រ្តីក្រសួងសុខាភិបាល ទៅលើការផ្សព្វផ្សាយពីប្រសិទ្ធិភាព ថ្នាំផ្ដាច់គ្រឿងញៀន របស់ស្វាមីវ័យក្មេង អ្នកនាង ស្វែង សុជាតា បានចេញមុខអះអាងថា ការចរាចរឱសថបុរាណដើម្បីបន្សាបសារជាតិញៀនរបស់ស្វាមីនាង គឺត្រូវបានទទួលស្គាល់ពីសំណាក់ មន្រ្តីក្រសួងសុខាភិបាលហើយ បន្ទាប់ពីមានការចុះត្រួតពិនិត្យ និងធ្វើការណែនាំយ៉ាងត្រឹមត្រូវរួចមក ៕






ដោយ ៖ គន្ធា


ប្រភព ​៖ FB


Tags: Socheata Actress Khmer