CamNews

តារា 

តារាស្រីរូបនេះ មានប្រតិកម្មជាមួយស្រា ក្រោយផឹករួចធ្វើរឿងគួរឲ្យអាម៉ាសអស់ទាស់ ដាក់ខ្លួនឯង

ព័ត៌មានកំសាន្ត ៖ តារាម៉ូដែលជនជាតិតែវ៉ាន់ និងជាតារាសម្តែង Lin Chi Ling កាលពីពេលថ្មីៗនេះបានថតខ្សែភាពយន្តមួយដែលមានចំណងជើងថា Sisters over Flowers ។ 

នាងបានធ្វើការប្រកួតប្រជែងជាមួយនិង តារាសម្តែងជនជាតិចិន ដែលមានឈ្មោះថា Song Dandan, Wang Lin, Gina និងអ្នកដទៃផ្សេងទៀត ដោយល្បែងតម្រូវឲ្យនាំគ្នារាំ ដើម្បីជ័យជំនះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា Chi Ling បានស្លៀកពាក់រ៉ូបពណ៍ក្រហម នឹងបានធ្វើការរាំរែកនៅពេលនោះ ។ 

បន្ទាប់ពីបានធ្វើការរាំរែក ពួកគេថែមទាំងបានទៅផឹកស្រាបន្ថែមទៀតដើម្បីធ្វើការអបអរសាទរ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Chi Ling មិនត្រូវធាតុជាមួយនិង ជាតិអាល់កុលនោះទេ ហើយពេលនោះស្រាប់តែថ្ពាល់របស់នាង ចាប់ផ្តើមឡើងក្រហមបន្ទាប់ពីបានផឹកស្រាអស់ ២​ទៅ ៣កែវ ។ 

នាងថែមទាំងបានបង្ហាញនូវការស្រមើស្រមៃ ហោះហើរជាមួយនឹងស្នាមថើម ដ៍រ៉ូមែនទិច (គ្រាន់តែជាការស្រមើស្រមៃ) និងអង្គុយឲ្យគេថតរូបរបស់នាងថែមទៀតផង​ ៕​ 







ប្រែសម្រួល ៖​ គន្ធា


ប្រភព​ ៖ lollipop


Tags: Chi Ling Hollywood Actress