CamNews

តារា 

អ្នកចំរៀងកែភេទ របស់ម៉ាឡេស៊ី មានទេពកោសល្យក្នុងការសំដែង ក្បាច់គុនដាវ

ក្នុងបទសំភាសន៍ថ្មីៗនេះ អ្នកចំរៀងកែភេទទីមួយ របស់ម៉ាឡេស៊ីនាង Jessie Chung បាន
ប្រាប់ថា  នាងទើបតែឈ្នះបានមេដាយ  ពីប្រទេសតៃវ៉ាន់ក្នុងកម្មវិធី  ប្រកួតប្រជែងសំដែង
ក្បាច់គុនគ្រប់ប្រភេទ ដោយព័ត៌មាននេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីអ្នក
សារព័ត៌មាន កោតសរសើរទេព្យកោសល្យរបស់នាង ។



Jessie Chung និយាយថា នាងបានហាត់រៀនក្បាច់គុន តាំងតែពីនាងអាយុ ១០ ឆ្នាំម្ល៉េះ ។
នាងបន្តថា នាងចង់ហាត់ក្បាច់គុន និង បន្តក្នុងវិស័យក្បាច់គុន តែដោយសារឪពុកម្តាយ
របស់នាង ចង់អោយនាងធ្វើអ្វីផ្សេងនាងក៏ព្រមតាមទៅ ។ ពេលរៀននៅសកលវិទ្យាល័យ
នាងខំប្រឹងហាត់ សារជាថ្មីព្រោះដោយសារនាងបានកែភេទ ចឹងហើយសុខភាពមិនសូវល្អទេ
តែនាងខំហ្វឹកហាត់ ព្រោះនាងចង់ពង្រឹងរាងកាយរបស់នាង អោយមានភាពរឹងមាំ ។



គួរបញ្ជាក់ផងដែរថា Jessie Chung គឺជាតារាចំរៀង កែភេទីមួយរបស់ម៉ាឡេស៊ី ដែលបានរៀប
ការជាមួយស្វាមីរបស់នាងលោក Joshua បន្ទាប់ពីកែភេទរួចនៅឆ្នាំ ២០០៥ ។ នាងប្រាប់ថានាង
ពិតជាសប្បាយរីករាយណាស់ ដែលខ្លួនបានក្លាយជាតារាចំរៀង ហើយមានគេស្គាល់ច្រើន បើ
ទោះបីនាងជានាង បានកែភេទក៏ដោយ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: malaysian star transgender sports