CamNews

កីឡាអន្តរជាតិ 

Arsenal ទិញបានកីឡាករថ្មីចេញពី Southampton

ម្សិលមិញយើង ទើបតែបានប្រកាសថា Liverpool ទិញកីឡាករថ្មីពី Southampton ហើយថ្ងៃនេះ Arsenal ក៏បាននាំចូល កីឡាករថ្មីមួយផងដែរ ដែលចេញពីក្រុម Southampton ។



Calum Chambers ជាកីឡាករថ្មី មួយទៀតដែល បានចាកចេញពីក្រុម Southampton ហើយផ្ទេរ ទៅក្រុមកាំភ្លើងធំ Arsenal ។ Calum Chambers ផ្ទេរពី Southampton ក្នុងតំលៃ ១២ លានផោន ខណៈពេលដែល Chambers ធ្លាប់បង្ហាញខ្លួននៅ Southampton តែ ២៣ ដងប៉ុណ្ណោះ ។



កីឡាករ Calum Chambers ត្រូវបានគេ ស្គាល់ថា ជាកីឡាករវ័យ ១៩ ឆ្នាំដែលនឹងត្រូវលោកគ្រូ Arsene Wenger លើកឡើង ជាកីឡាករជំរើសទីមួយ ហើយនឹងបង្វឹកធ្វើជាកីឡាករ លេងផ្លូវ កណ្តាលក្នុង រយៈពេលវែង ៕
 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ arsenal 


Tags: football star chambers arsenal southampton