CamNews

ព័ត៌មានជាតិ 

វ៉ាឌី ភាលីង ជាប់​មន្ទិល​ស្នេហ៍​ បុរសជា​ថៅកែធំ​ ក្នុង​ស្រុក

ភ្នំពេញ៖ អតីតតារាចម្រៀង របស់ផលិតកម្ម ស្ប៉ាក ( Spark Music )កញ្ញា វ៉ាឌី ភាលីង កាលពីអំឡុងឆ្នាំ២០១០ អាចក្រសោប បាននូវ ប្រជាប្រិយភាព ច្រើនគួរសម តាមរយៈទឹមដមសម្លេង គួបផ្សំ និងរូបសម្រស់ដ៏ស្រស់សោភារបស់នាង ។ ប៉ុន្តែក្រោយមកតារារូបនេះ ក៏បានស្ងប់ស្ងាត់ បាត់វត្តមាន ពីទីផ្សារសិល្បៈ ស្ទើរតែហៅឈ្មោះលែងឮទៅហើយ ។

ទន្ទឹមនឹងគ្នានេះដែរ កាលនោះធ្លាប់លេចឮព័ត៌មានល្បីមកថា ភាលីង ត្រូវបានលោកឧកញ៉ាទ្រព្យស្តុកម្នាក់ បានភ្ជាប់ស្នេហ៍ និងបានទិញទឹកចិត្ត ផ្គាប់ស្នេហ៍ តម្រូវឱ្យនាងដកខ្លួន ចេញពីសង្វៀនសិល្បៈ ជាថ្នូរជាមួយ និងផ្ទះវីឡា ឡានទំនើប រស់នៅសោយសុខ យ៉ាងត្រជាក់ចិត្ត។ ប៉ុន្តែ ដំណឹងនេះ ត្រូវបាននាងចេញមុខ បដិសេធរឿង និងច្រានចោលភ្លាមៗផងដែរ។

ទោះបីជាយ៉ាងណាក្តី ក្រោយពេលស្ងប់ស្ងាត់ អស់រយៈពេលធំមកនេះ កញ្ញា វ៉ាឌី ភាលីង បានបង្ហាញមុខជាថ្មី ឡើងវិញ ដើម្បីបំបែកយកចំណែក ទីផ្សារសិល្បៈ ដោយនាងបានចូលខ្លួន ធ្វើជាតារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម ដាយម៉ិន ។ ប៉ុន្តែស្របពេលដំណាលគ្នានេះ ក៏បានលេច ដំណឹង និយាយរអេចរអូចមកថា តារារូបនេះ បានភ្ជាប់ទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយបុរសម្នាក់ ជាថៅកែហាងម្នាក់ នៅក្រុងភ្នំពេញ។

តាមប្រភពខាងលើ បាននិយាយថា មុខពេលតារាចម្រៀង វ៉ាឌី ភាលីង ចូលទៅជ្រកក្រោម ដំបូលផលិតកម្ម ដាយម៉ិន នាងបានមានទំនាក់ទំនង ស្នេហាថ្មោងថ្មី ជាមួយនឹង បុរសម្នាក់ សង្ស័យថា ជាថៅកែហាងធំមួយ នៅក្នុងក្រុងភ្នំពេញ តែប្រភពមិនបាន បញ្ជាក់ប្រាប់ ពីឈ្មោះហាង របស់លោក ថៅកែម្នាក់នោះទេ។

ប្រភពបានបន្ថែមថា កញ្ញា វ៉ាឌី ភាលីង និង បុរសម្នាក់នោះ គឺមានភាពស្និទ្ធស្នាល ជាមួយគ្នាខ្លាំងណាស់មិនថាពេលណានោះទេ គឺឲ្យតែអ្នក ទាំងពីរជួបគ្នា ហាក់តែងបានបង្ហាញ ពីភាពផ្អែមល្ហែម និង ល្អូកល្អឺនប្រៀបដូចជាគូស្នេហ៍ ទើបតែចាប់ផ្តើម នៃការស្វែងយល់ចិត្តគ្នា។

កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនអាចស្វែងរកការបំភ្លឺ ពីកញ្ញា វ៉ាឌី ភាលីង បានទេ។ យ៉ាងណាមិញ គេហទំព័រ LookingTODAY និងទទួលស្វាគមន៍ ចំពោះការចេញមុខបំភ្លឺ ពីសំណាក់តារារូបនេះ នៅពេលក្រោយ៕





ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Star PP Vady phearling