CamNews

តារា 

តារាសំដែងហុងកុង Raymond Wong ត្រូវបង្ខំឲដកខ្លួនចេញពីការថតភាពយន្ត ដោយសារតែបញ្ហាសុខភាព

តារាសំដែងហុងកុងលោក Raymond Wong បានមានវត្តមាននៅក្នុងព្រឹត្តិការណ៏ដាក់តាំងបង្ហាញ គ្រឿងពាក់នឹង ជើង ហើយថ្មីៗនេះ លោកមានជំងឺដំបៅនៅក្នុងបំពង់ក ដូច្នេះគាត់ត្រូវបានបង្ខំឲដកខ្លួនចេញពីការថតខ្សែ ភាពយន្តសេរ៊ីថ្មី និងត្រូវសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល២សប្តាហ៏។





បើតាម​ Asian E-News Portal លោក Raymond បានបង្ហើបថា៖ ជារឿយៗ ប្រពន្ធរបស់គាត់តែងតែ ធ្វើស៊ុបឲគាត់។ ទាំងម្តាយ និងម្តាយក្មេករបស់គាត់ក៏ធ្វើដូច្នេះដែរ ឥលូវនេះគាត់ញ៉ាំអាហារចំអិននៅផ្ទះ បានច្រើនណាស់ ហើយ ក៏បានធ្វើលំហាត់ប្រាណទៀងទាត់ពេលផងដែរ គាត់បានឡើងភ្នំពី ៤៥នាទី ទៅដល់ ១ម៉ោង។ ឥលូវនេះ គាត់យកចិត្តទុកដាក់ ថែទាំសុខភាពបន្ថែមទៀត រៀងរាល់ថ្ងៃ គាត់អាចសំរាកបាន ៨ម៉ោង។ កូនប្រុសគាត់ ទាំងអស់ព្រួយបារម្ភនឹងគាត់ជាខ្លាំង កូនប្រុសច្បងសប្បាយចិត្តណាស់ នៅពេលដឹងថា គាត់នឹងចាកចេញ ពីមន្ទីរពេទ្យ។

 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  lollipop 


Tags: Raymond Wong hong kong star