CamNews

កំសាន្ត 

យក់ ឋិតរដ្ឋា ដាស់តឿន សិល្បការិនីជំនាន់ក្រោយ រឿងអត្តចរិក

ភ្នំពេញ៖  យក់ ឋិតរដ្ឋា ជាតារាចម្រៀងមាន ភាពល្បីល្បាញស្ថិតថេរ យូរឆ្នាំជាងគេ ក្នុងពិភព
សិល្បៈចម្រៀង ទោះជាអ្នកនាងមាន កូននឹងស្វាមីទៅហើយក៏ដោយ ។ យក់ ឋិតរដ្ឋា ទោះជា
មិនល្បីខ្លាំងកក្រើក ដូចកាលមុន តែបទចម្រៀងរបស់អ្នកនាងត្រូវបានយុវវ័យជាច្រើន ចេះច្រៀង
តាម ពិសេសបទចម្រៀងត្រូវគេ និយមច្រើន។ ទោះជាមិនសូវផ្ទុះខ្លាំង ដោយសារខ្វះការផ្សព្វផ្សាយ
ពីសំណាក់ផលិតកម្មក្ដី ។

យក់ ឋិតរដ្ឋា ត្រូវបានគេច្រណែនច្រើន រឿងដែលនាងជាស្ត្រី មានសំណាងជាងគេ ក្នុងពិភព
សិល្បៈព្រោះមិនត្រឹមតែអាចរក្សាតំណែងបានល្អទេ ថែមទាំងមានស្វាមីចំាផ្គាប់ផ្គន់ មិនឲ្យស្រពោន
ចិត្តឡើយគ្រាន់រថយន្ត ដែលនាងប្រើប្រាស់ គឺហ៊ឺហារវ៉ាដាច់គេ ។ តែអ្នកនាងហាក់ មិនសូវសប្បាយ
ទេ ពេលស្វាមី រវល់ខ្លាំងពេក ស្ទើរតែរកពេលឲ្យ គ្រួសារមិនបាន ។

ចំណែកនៅលើវេទិការតន្រ្តីមួយ យក់ ឋិតរដ្ឋា ត្រូវបានពិធីករ ពិធីការនី សួរសំណួរជាច្រើន
ទាក់ទងនឹងជីវិតរស់នៅប្រចាំថៃ្ងរបស់នាង ព្រោះក្នុងសិល្បៈ ចម្រៀងយុវវ័យ មានតែនាងទេ
ដែលមានគ្រួសារក្រៅពីនោះមិនហ៊ាន បើកចំហរជាសាធារណៈឡើយ ច្រើនតែលាក់លៀម
ខ្លះទៀតមាន អ្នកឧបត្ថម្ភជាដើម ដែលនាំឲ្យស្អុយអសោធ ដល់ឈ្មោះតារាចម្រៀងល្អ ។

យក់ ឋិតរដ្ឋា ក៏ទើបតែត្រូវបាន គេហទំព័រមួយ ផ្សាយពីវីដេអូ តាំងពីឆ្នាំ២០០៣ ដែលក្នុងនោះ
ពួកនាងលេងសើចធម្មតាសោះ ហើយមិនបានយកមកបង្ហោះ ជាសាធារណៈទេ តែអ្នកយកមក
ផ្សព្វផ្សាយហាក់ខ្វះរឿងនិយាយ ណាស់ វាពុំមែនជាចេតនាល្អ ឡើយ ខណៈនាងមានកូន អាច
ជះឥទ្ធិពលមិនល្អ ហើយរឿងនោះ កើតឡើងយូរណាស់មកហើយ ។

ចំណែករឿងគួរឲ្យចាប់អារម្មណ៍ខ្លាំង យក់ ឋិតរដ្ឋា បានលើកមកនិយាយ គឺបានដាស់តឿន ដល់
សិល្បការិនីជំនាន់ក្រោយ ឲ្យចេះ រៀបចំអត្តចរិកបានថ្លៃថ្នូរ មិនថាចំពោះ អ្នកជិតខាង អ្នកគាំទ្រ
ចំពោះសិល្បៈរៀមច្បងទេ ត្រូវមានចរិកល្អ ទោះជាខ្លួនមានសមត្ថភាព ល្អប៉ុណ្ណាក៏ដោយ ក៏ត្រូវ
ចេះឱនលំទោន ព្រោះសិល្បៈមិនឋិតឋេរ ដើម្បីរក្សាលំនឹងបានទេ ចំណុចនេះពិតជាសំខាន់ណាស់ ។

ចំណែកវត្តមាន នៅលើវេទិការតន្ត្រី លើកនេះ យក់ ឋិតរដ្ឋា បានបង្ហាញរូបសម្រស់ស្រស់ស្អាត
ដដែល ពិសេស ទឹកដមសំឡេងដ៏ក្រអួនក្រអៅ ខ្ពស់មិនស្រកស្រុត ។ កាន់តែពិសេសជាងនេះ
អ្នកនាង គឺនៅតែរក្សាទំនាក់ទំនងល្អ ជាមួយអ្នកគាំទ្រ ពោលមិនធ្វើឲ្យអ្នកគាំទ្រ ខកបំណងឡើយ ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment yuk thetrotha hang meas