CamNews

តារា 

អ្នកម្តាយរបស់ Bruno Mars ទទួលមរណភាព ក្នុងវ័យ ៥៥ ឆ្នាំ

Bruno Mars ទើបតែទទួលបានដំណឹង ដ៏ក្រៀមក្រំមួយ គឺអ្នកម្តាយរបស់គាត់ អ្នកស្រី Hernandez
បានលារចាកលោក ក្នុងវ័យ ៥៥ ឆ្នាំបាត់ទៅហើយ ។



ខាងតំណាងរបស់លោក  Bruno Mars និង  Atlantic  Records បានប្រាប់ទៅអ្នកកាសែតថា
អ្នកស្រី Hernandez ស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃសៅរ៍កន្លងទៅ
នេះ ដែលត្រូវជាថ្ងៃអាទិត្យនៅកម្ពុជា ។ ព័ត៌មានត្រូវបានគេដឹងថា អ្នកស្រី បានធ្លាក់ខ្លួនឈឺ
ខ្លាំងកាលពីថ្ងៃសុក្រ  ដោយមានការ  គាំងបេះដូងផងដែរ  ។ អ្នកស្រី​​ ត្រូវបានគេបញ្ជូនទៅ
មន្ទីរពេទ្យ  Queen  Medical  Center ​នៅ  Honolulu ដើម្បីជួយសង្រ្គោះ រហូតដល់ថ្ងៃសៅរ៍
ទើបអ្នកស្រី ទទួលមូរណភាព ។

អ្នកលារចាកលោក បន្សល់ទុកនៅកូន ៦ នាក់ដោយមានប្រុស ២ នាក់គឺ Bruno និង Eric
និងស្រី ៤ នាក់គឺ Presley , Tahiti , Tiara និង Jamie ។ Camnews ក៏ចូលរួមសោកស្តាយ
រំលែកទុក្ខជំនួសលោក Bruno Mars ផងដែរ ៕




ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: bruno mars mom died