CamNews

ព័ត៌មានអន្តរជាតិ 

៣ នាក់ស្លាប់ ច្រើននាក់រងរបួស និងបាត់ខ្លួន ក្រោយសំណង់អាគារ កំពង់សាងសង់ បាក់រលំ

ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ គូស
បញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៣ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៤៣
នាក់ផ្សេងទៀត  រងរបួសធ្ងន់  បន្ទាប់ពីមានករណីបាក់រលំសំណង់អាគារ  កំពុងតែសាងសង់
មួយកន្លែង នៅប្រទេសអាហ្រ្វិកខាងត្បូង។

មិនត្រឹមតែបានបណ្តាលអោយមនុស្សរងរបួស និងស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ តែក៏បាន
ធ្វើអោយមនុស្សជាង ២០ នាក់ផ្សេងទៀត  ត្រូវបានគេជឿថា  ជាប់នៅក្រោមគំនរថ្មសំណង់
អាគាររដែលបានបាក់រលំមួយនេះ  ។  ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីបាក់រលំ
សំណង់អាគារកំពុងសាងសង់លើកនេះ      បានកើតឡើងនៅឯតំបន់ទីប្រជុំជន  Tongaat
ចម្ងាយប្រមាណ ៤០ គ.ម​ ភាគខាងកើតក្រុង Durban ប្រទេសអាហ្រ្វិកខាងត្បូង ។

គួររំឭកផងដែរថា   ភ្លាមៗនោះ  ក៏មានកិច្ចអន្តរាគមន៍ពីសំណាក់ក្រុមជួយសង្គ្រោះផងដែរ
ដោយបានបញ្ជូន  ជនរងគ្រោះ   ទៅសម្រាកព្យាបាល  ក៏ដូចជា សង្គ្រោះបន្ទាន់នៅឯមន្ទីរ
ពេទ្យក្នុងស្រុកមួយកន្លែង ដែលមានទីតាំងនៅក្បែរនោះ។

យ៉ាងណាមិញ    កិច្ចសហប្រតិបត្តិការ  ក្នុងការចុះជួយសង្គ្រោះនៅតែបន្តមាន  ដោយនៅ
ក្នុងនោះ  ក៏មានក្រុមសត្វសុនក ហិតខ្លួនមនុស្សផងដែរ  រួមគ្នា ក្នុងការបន្តរុករកអ្នកដែល
បានបាត់ខ្លួន      ។  គួរបញ្ជាក់ផងដែរថា  មូលហេតុដែលនាំអោយសំណង់អាគារកំពុងតែ
សាងសង់ កំពស់ ៣  ជាន់មួយនេះ  បាក់រលំនោះ  មិនទាន់បានដឹងច្បាស់នៅឡើយនោះ
ទេ    តែបើតាមការអះអាងជាជំហានដំបូង  អោយដឹងថា  ទំនងជាការសាងសង់ខុសទៅ
នឹងបទដ្ឋានបច្ចេកទេស៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: South Africa Collapse Building Died