CamNews

ពិតជាសំណាងណាស់! កុមារី ដែលធ្លាក់តាមបង្អួចត្រូវសង្រ្គោះដោយអ្នកដំណើរ

វីដេអូដ៏រន្ធត់មួយ បានបង្ហាញពីកុមារីម្នាក នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួគី ដែលធ្លាក់ពីបង្អួច តែជាភ័ព្វល្អ ក្មេងប្រុសអាយុ 17 ឆ្នាំម្នាក់បានជួយសង្គ្រោះ នាងឱ្យផុតពីក្ដីស្លាប់។



យុវជន Feuzi Zabaat បាននិយាយថា៖ «ខ្ញុំកំពុងដើរលើផ្លូវ នៅពេលខ្ញុំបានឃើញក្មេងស្រីអាយុ 2 ឆ្នាំម្នាក់លេងនៅក្បែរបង្អួច»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Demiroren របស់ប្រទេសទួរគី (DHA) ។ យុវជននោះបន្ថែមទៀតថា៖ "ខ្ញុំបានដើរជិតនាង ហើយនៅពេលនាងធ្លាក់ខ្ញុំបានចាប់នាងជាប់ ដោយមិនអោយធ្លាក់ដល់ដី" ។

វីដេអូពីកាមេរ៉ាសុវត្ថិភាពនៅក្បែរនោះបង្ហាញថា កុមារីកំពុងធ្លាក់មកដី ហើយ Zabaat បានចាប់នាងជាប់ក្នុងដៃ ដែលបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរនោះ។

សាក្សីម្នាក់បាននិយាយថា៖ “គាត់កំពុងតែដើរ នៅតាមផ្លូវ ស្រាប់តែឃើញក្មេងប្រុសម្នាក់ សម្លឹងងើយទៅលើ រំពេចនោះ គាត់ចាប់បានក្មេងដែលធ្លាក់ពីលើអគារ ខ្ញុំផើតពោះមែនទែន”។

ឪពុករបស់ក្មេងស្រីនេះឈ្មោះ Yusuf Muhammed បានថ្លែងអំណរគុណដល់ Zabaat បន្ទាប់ពីការជួយសង្គ្រោះកូនស្រីរបស់លោក។ ហើយក៏បានជូនសាគុណខ្លះដល់យុវជន Feuzi Zabaat​ ផងដែរ៕


សូមចុចលើតំណភ្ជាប់នេះដើម្បីមើលវីដេអូ៖ https://www.msn.com/en-us/news/good-news/a-lion-of-a-person-baby-falling-from-window-is-caught-by-boy-walking-by/ar-AADvTL4?ocid=spartandhp

 

ប្រែសម្រួល៖ ផាន់ណា


ប្រភព៖ msn