CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ចោរម្នាក់ធ្លាក់ស្លាប់យ៉ាងទាន់ហន់ ពេលគេចខ្លួន តាមការតោងជញ្ជាំង

ចោរម្នាក់បានចូលលួច ទ្រព្យសម្បត្តិ នៅក្នុងផ្ទះអ្នកដទៃ នៅជាន់ខ្ពស់មួយ។ ជាសំណាង
អាក្រក់ សកម្មភាពលួចរបស់ចោរម្នាក់នោះ ត្រូវបានម្ចាស់ផ្ទះបានដឹង និងស្រែកឆោឡោ
ឡើង ធ្វើឲ្យចោរនោះភ័យស្លន់ស្លោរ រត់គេចតាមបង្អួច ដោយតោងតាមជញ្ជាំងផ្ទះ។

ជាអកុសល បាបកម្មនៃការធ្វើអំពើអាក្រក់ ដែលសង្គមស្អប់ខ្ពើម ចោរម្នាក់នោះបានរបូត
ដៃ ធ្លាក់ចុះមកក្រោម ស្លាប់យ៉ាងទាន់ហន់ តែម្តង។

ជាទូទៅ លទ្ធផលនៃអំពើលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ គឺបើមិនស្លាប់តៃហោងទេ ក៏ត្រូវ
ចូលដេកគុកដែរ គ្រាន់តែយូរ និងឆាប់ប៉ុណ្ណោះ។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: thief died climbing wall fleeing video news