CamNews

ព័ត៌មានវីដេអូ 

ព្រឺព្រួយ រន្ធត់បះដូង ជាមួយវីដេអូនៃការដើរលើខ្សែ រវាងបាល់ឡុងពីរ នៅរយះកំពស់ ដ៏ខ្ពស់

នៅពេលដែលឡើងដល់រយះកំពស់មួយដែលខ្ពស់ ហើយគ្រាន់តែក្រឡេកចុះមើលមកក្រោម បន្តិច នោះ មនុស្សមួយចំនួន នឹងមានអារម្មណ៍ថា ស្រៀវស្រើបពោះ ព្រឺរោមខ្ញាក ចង់ស្រវាំងមុខ ទៅហើយ កុំថាឡើយនិយាយដល់ ឲ្យដើរឆ្លងពីទីតាំងមួយ ទៅទីតាំងមួយទៀត តាមរយះខ្សែ តូចមួយ នៅរយះកំពស់ដ៏ខ្ពស់នោះ។ ប៉ុន្តែសម្រាប់ ពលរដ្ឋនៅប៉ែកអឺរ៉ុប មួយចំនួន ពួកគេបែរជា ចូលចិត្ត ប្រលែងលេងជាមួយល្បែង ដ៏មានគ្រោះថ្នាក់ដូច្នេះទៅវិញ ពោលគឺ កាន់តែមានគ្រោះ ពួកគេកាន់តែចូលចិត្តលេង។

ជាក់ស្តែង ដូចវីដេអូខាងក្រោមនេះ ដែលបានថតផ្តិតយកសកម្មភាព ដោយអ្នកជំនាញថតវីដេអូ ជនជាតិបារាំង ឈ្មោះ Sébastien Montaz-Rosset បានឲ្យឃើញពីសកម្មភាពមនុស្សមួយក្រុម ដែលបាន នាំគ្នាលេងល្បែងគ្រោះថ្នាក់មួយ ដោយពួកគេព្យាយាម ធ្វើការឆ្លងពីបាល់ឡុងមួយ ទៅបាល់ឡុងមួយទៀត ដោយដើរលើតែខ្សែតូចមួយ តែប៉ុណ្ណោះ មើលទៅពិតជាស្រៀវជំនួស។

ចង់ដឹងថា ល្បែងដ៏គ្រោះថ្នាក់ របស់មនុស្សមួយក្រុម ក្នុងវីដេអូខាងក្រោមនេះ មានលក្ខណៈ ស្រៀវស្រើបយ៉ាងណានោះ? សូមទស្សនាទាំងអស់គ្នា៖

ដោយ៖ សិលា
វីដេអូ៖ youtube


Tags: The Balloon Highline Video News វីដេអូប្លែកៗ