CamNews

មិនគួរឲ្យជឿ 

បុរសម្នាក់ស្លាប់ ខណៈរថយន្តផ្ទុះឆេះ ក្រោយបើកធ្លាក់ស្ពានអាកាស (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ   ពីគេហទំព័រសារព័ត៌
មានបរទេស ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ  បានគូស
បញ្ជាក់អោយដឹងថា បុរសដែលជាអ្នកបើកឡានដឹកទំនិញមួយគ្រឿង ត្រូវបានរកអោយ
ឃើញថា     បានស្លាប់បាត់បង់ជីវិត  បន្ទាប់ពីគាត់បើករថយន្តមួយគ្រឿងនោះធ្លាក់ស្ពាន
អាកាសមួយកន្លែង នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលនេះ មិនទាន់បានបញ្ជាក់អោយដឹងនៅឡើយ
នោះទេ    នូវអត្តសញ្ញាណជនរងគ្រោះ  ស្របពេលដែលមូលហេតុ  ដែលបានបណ្តាល
អោយជួបគ្រោះថ្នាក់មួយនេះក៏ពុំទាន់បានដឹងដូចគ្នា ខណៈករណីនេះ កំពុងតែស្ថិតនៅ
ក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។ ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាបន្តិចទៅ ៖

ចងចាំ ៖ គោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ គឺគោរពច្បាប់ចរាចរណ៍, គោរព
ច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនកំណត់៕

ដោយ​ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: Truck crash Texas USA United state sky news died