CamNews

តារា 

សេង សូណា ត្រូវគេ​ទម្លាយ​អាថ៌កំបាំង​ស្នេហ៍ ជាមួយ​ប្រុស​អាមេរិក

ភ្នំពេញ៖ ថ្មីៗនេះ មានបណ្តាញសារព័ត៌មាន ក្នុងស្រុកជាច្រើន បានចាប់អារម្មណ៍ចុះផ្សាយ ទាក់ទងននឹងរឿងរ៉ាវជីវិត ស្នេហារបស់តារាសិចស៊ី នាង សេង សូណា បានបង្ហាញភាព ផ្អែម ល្ហែម ស្អិតដូចស្ករតាំងម៉ែ ជាមួយបុរសអាណិកជនខ្មែរ រស់នៅសហរដ្ឋាអាមេរិកម្នាក់ ខណៈ បុរសម្នាក់នេះ បានជិះយន្តហោះឆ្លងទ្វីប មកកំសាន្ត និង បំពេញការងារស្រុកខ្មែរ ។

តាមប្រភពខាងលើ បានលើកទ្បើងថា អាណិកជនអាមេរិកម្នាក់នោះ ត្រូវបានគេស្គាល់ ឈ្មោះ ថា Yanara Ou ជាថៅកែភោជនីយដ្ឋានធំមួយ នៅរដ្ឋតិចសាស និងជាបុគ្គលខ្មែរម្នាក់ មាន ឥទ្ធិពលខ្លាំងនៅសហរដ្ឋអាមេរិក ។ បុរសនោះ បានជិះយន្តហោះ មកពីអាមេរិក ដើម្បីមក ជួប នាង ហើយក៏ធ្លាប់បានណាត់ នាងដើរលេងជាច្រើនលើកច្រើនសារ ដើម្បីស្វែងយល់ចិត្តគ្នា ។

ប្រភពព័ត៌មានមួយទម្លាយប្រាប់ថា បំណងដែលបុរសអាណិកជន ម្នាក់នេះមកស្រុកខ្មែរ ពុំមែន ដើម្បីស្កាត់ជួបនាង សេង សូណា នោះទេ គឺគ្រាន់តែមកបំពេញការងារ ភារកិច្ចផ្ទាល់ ខ្លួន ប៉ុណ្ណោះ។ ម្យ៉ាងទៀត ការដែលបុរសនេះ បាន ជួប នាង សេង សូណា រហូតបានដើរកំសាន្ត និងញ៉ាំអីជាមួយគ្នានោះ គឺជាការណែនាំពីមិត្ត របស់បុរសអាណិកជននោះ។

ផ្អែកតាមប្រភពច្បាស់ការ ពីមិត្តភក្តិស្និទ្ធស្នាល បុរសអាណិកជនម្នាក់នោះ បានបង្ហើបថា តារា សម្តែង នាង សេង សូណា កំពុងតែមានចេតនា បញ្ចេញព័ត៌មាន ដើម្បីឲ្យមហាជន មានការ យល់ច្រឡំជុំវិញរឿងថា លោក Yanara Ou ជិះយន្តហោះ មកពីអាមេរិក ដើម្បីមកជួបនាង។ តាមពិតគោលបំណងគាត់ ពុំមែនដើម្បីស្តាត់ជួប សេង សូណា ទេគឺលោកមកស្រុកខ្មែរ បំពេញ ការងារហើយក៏ឆ្លៀតឱកាស ជួបមិត្តភក្តិញ៉ាំអាហារជុំគ្នា មិនមែនជាលក្ខណៈស្នេហាអ្វីនោះទេ។

ប្រភពបានអះអាងថា លោក Yanara Ou ទើបតែស្គាល់ និងបានជួបនាង សេង សូណា ក្នុង អំទ្បុងពេលមកស្រុក តាមរយៈការណែនាំរបស់មិត្តភក្តិ ហើយក៏បានហៅ នាងចេញទៅញ៉ាំ អាហារ និង ចូលកន្លែងរាំកំសាន្តសប្បាយ ក្នុងលក្ខណៈស្គាល់គ្នាធម្មតា។ គេនៅចាំបានថា មុននេះបន្តិច មានមហាជនមិនតិចនោះទេ ដែលបានសម្តែងការភ្ញាក់ផ្អើល ទៅលើតារាស្រី របស់ខ្មែរ នាង សេង សូណា ដែលទើបលេចមុខជាថ្មីឡើងវិញ ក្នុងវិស័យសិល្បៈ ជាមួយនឹង ការ លេងខ្លួនសិចស៊ី ថតឈុតក្តៅរោលរាល បញ្ចេញសុដន់ ដាស់អារម្មណ៍ប្រុសៗ និងកាច់ រាងបង្អួតដើមទ្រូង ដ៏ទ្រលុកទ្រលន់ ឲ្យសារធារណជន បានមើលលេងកម្សាន្តភ្នែក ដោយ មិនខ្លាចការរិះគន់ ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actress seng sona khmer star