CamNews

តារា 

Helen Mirren ចាប់សុដន Jessica Biel ក្នុងកម្មវិធី Premiere ភាពយន្ត?

មិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ! Helen Mirren និង Jessica Biel បានចូលរួមក្នុងការសម្ភោធន៍
ខ្សែភាពយន្តថ្មីរបស់គេដែលមានចំណងជើងថា Hitchcock កាលពីថ្ងៃទី ២០ កន្លងមកនេះ នៅរោង
បញ្ចាំងភាពយន្តរបស់ Academy of Motion Picture ក្នុងសង្កាត់ Beverly Hills ទីក្រុង Los Angeles រដ្ឋ
កាលីហ្វរញ៉ា។

ក្នុងនោះនាង Jessica Biel បានស្លៀកសម្លៀកបំពាក់ Gucci របស់នាងដែលមានតម្លៃរាប់ពាន់ដុល្លា
មកចូលរួមហើយ Helen Mirren ហាក់ដូចជាមានភាពភ្ញាក់ផ្អើលជាមួយនឹងសម្លៀកបំពាក់នោះជាខ្លាំង
ដោយបានជ្រុលដៃចាប់សុដនរបស់ Jessica Biel ទៀតផង។

មើលទៅវាហាក់ដូចជាមិនសម ប៉ុន្តែអ្នកទាំង ២ បានសើចឡើង ដោយយល់ពីការយល់ច្រលំមួយនេះ
គឺដោយសារតែ Helen នាងពេញចិត្តនឹងរ៉ូបរបស់ Jessica ពេលទើបភ្លេចគិតថាពួកគេនៅក្នុងកម្មវិធី
សាធារណៈ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ huffingtonpost


Tags: jessica biel helen mirrer star enterntainment