CamNews

តារា 

សុផា លីនដា ចូលសិល្បៈ​ មិនទាន់បានមួយដង្ហើមចង្រិត ផងតម្លើងឫកខ្ពស់កប់ពពក

ភ្នំពេញៈ  តារាសម្តែងវ័យក្មេង សាច់សខ្ចីល្ហក់ កញ្ញា សុផា លីនដា ដែលទើបតែ មានឈ្មោះ
បោះសំឡេង មិនទាន់ល្បីខ្លាំងណាស់ ណាផង ក៏ស្រាប់តែលេចឮ ការរិះគន់ ពីមាត់មួយទៅ
មាត់មួយថា នាងជាតារាតម្កើង ឫកខ្ពស់កប់ពពក ខណៈតារាចាប់ផ្ដើម ឡើងកូដមួយចំនួនធំ
ក៏តែងតែទទួលរង់នូវសម្ពាធរិះគន់ យ៉ាងចាស់ដៃពី សំណាក់មហាជន ដែលធ្លាប់គាំទ្រដែរ។
នេះអាចបញ្ជាក់ជាថ្មីទៀតថា តារាខ្មែរ បើកាលណាមានអ្នកគាំទ្រ កាន់តែច្រើន តារានោះកាន់
តែបានចិត្ត និងឆាប់ភ្លេច កំណើតដើមណាស់។

ស្រីស្រស់សោភា សុផា លីដា ដែលធ្លាប់ត្រូវបានខាងផលិតកម្ម ហង្សមាសលើកស្ទួយ ឲ្យលេច
មុខមាត់ក្នុងសង្វៀនសិល្បៈ តាមរយៈបទ "នឹកAស្រលាញ់B" ត្រូវបានប្រភពពីអ្នកសិល្បៈរួមអាជីព
និងមហាជនខាងក្រៅមួយចំនួន ធ្វើការរិះគន់ដោយប្រយោលថា នាងទើបតែចូលប្រឡូកសិល្បៈ
មិនទាន់បានមួយដង្ហើមចង្រិត និងទទួលបានសន្ទុះកេរ្តិ៍ឈ្មោះល្បីល្បាញដូចតារាដទៃទេផង ស្រាប់
តែវាយឫកពារខ្ពស់កប់ពពក នៅពេលដែលគេចង់ទាក់ទងនាង ទៅឲ្យថតម្តងៗ គឺពិបាកក្នុងការ
យកចិត្តថ្លើម ជាងតារាដទៃឆ្ងាយណាស់ ។ មួយទៀត លេខទូរស័ព្ទ និងការទាក់ទងទៅ នាងម្តងៗ
គឺពិបាកណាស់ មានពេលខ្លះ ទូរស័ព្ទទៅជួបនាង ក៏ពិបាកក្នុងការនិយាយណាស់ដែរ ព្រោះម្ដងទាម
ទារនេះ ម្តងទាមទារនោះ។

បើតាមប្រភព ពីអ្នកសិល្បៈមួយចំនួន ក៏ធ្លាប់បានលើកឡើងដែរថា នៅពេលធ្វើការងាររួមគ្នាជាមួយ
អាលីនដា ម្តងៗគឺមានការលំបាក ក្នុងការចុះសម្រុង ខ្លាំងណាស់ យកតែចិត្តខ្លួនឯង មិនសូវគោរព
ពេលវេលាទេ។ មូលហេតុដែលធ្វើឲ្យនាង លេងឫកពារ បែបនេះ ប្រហែលជាមកពីនាង អាងថា
ខ្លួនស្រស់ស្អាត មានគេត្រូវការច្រើន។

ទោះបីជាយ៉ាងណា ពាក្យចចាមអារ៉ាម ដែលគេលើកឡើងថា សុផា លីនដា ជាតារាចំណូលថ្មី
ដែលវាយឫកខ្ពស់ នេះមិនមែនជាលើកដំបូងទេ គឺលេចឮតាំងពីនាង ចាប់ផ្តើមឡើងកូដ បាន
គ្រងតំណែងជាតួ ឯកស្រីក្នុងរឿង "ភ្លើងព្យាបាទ" និងរឿងរ៉ាវស្នេហាជាមួយ តារាចម្រៀងរូបសង្ហា
លោក នៅ ស៊ីនឿន មកម្ល៉េះ។ ពោលមហាជន មិនដែលឃើញនាងបង្ហាញ ចរិករួសរាយរាក់ទាក់
នោះទេ ផ្ទុយទៅវិញនាងបែរជាបង្ហាញពីចរិក ចងចិញ្ចើមដាក់ភ្នែកមហាជនជានិច្ច។

ជុំវិញព័ត៌មានបែបនេះ LookingTODAY បានព្យាយាមទាក់ទង ទៅលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ
ជាច្រើនលើកច្រើនសារ តែមិនអាចទាក់ទងបាន។ យ៉ាងណាមិញ LookingTODAY នឹងរង់ចាំការបក
ស្រាយណាមួយ ពីកញ្ញា សុផា លីនដា ដោយក្ដីរីករាយ នៅពេលណាមួយ ក្នុងន័យឲ្យមហាជនអស់
មន្ទិលសង្ស័យ លើរូបនាង ជាតារាហៀប នឹងល្បីឈ្មោះ៕

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sopha dalin