CamNews

តារា 

ប្រវត្តិសង្ខេប របស់តារាជើងចាស់ ទេព រិនដារ៉ូ

លោកអ្នកទាំងក្មេងទាំងចាស់ប្រហែលជាធ្លាប់បានស្គាល់លោក ទេព រិនដារ៉ូ ហើយមើលទៅ។
លោកគឺជាតារាជើងចាស់ មួយរូបដែលចូលប្រឡូកក្នុងវិស័យសិល្បះតាំងពីជំនាន់ឆ្នាំ ៨០ ជាមក
ម្ល៉េះ។ ថ្ងៃនេះយើងខ្ញុំសូមណែនាំប្រវត្តិសង្ខេបត្រួសៗ មកជូនលោកអ្នក មិត្តអ្នកអាន។

លោក ទេព រិនដារ៉ូ គឺជាអ្នកស្រុកបាត់ដំបង ដែលលោកបានកើតនៅភូមិសំរោង ស្រុកសង្កែ ខែត្រ
បាត់ដំបង លោកកើតនាឆ្នាំ ១៩៦៣ ឪពុករបស់លោកជាអតីតគ្រូបង្រៀនដែលត្រូវបានស្លាប់ក្នុង
របបខ្មែរក្រហម ម្ដាយរបស់លោកជាពេឆ្មប លោកជាកូនច្បងក្នុងក្រុមគ្រួសារដែលមានបងប្អូន ៣
នាក់។

កាលពីក្មេងលោកបានចូលរៀននៅអនុវិទ្យាល័យ វត្តនរា រហូតមកដល់សម័យខ្មែរក្រហម លោក
មានប្អូនស្រី ២ រូបដែលក្នុងនោះមានម្នាក់បានស្លាប់ហើយបានបន្សល់ទុកនូវក្មួយៗ អោយលោក
ជួយមើលថែរក្សាក្នុងនាមជាកូនប្រុសច្បងក្នុងក្រុមគ្រួសារ ហើយមានតែរូបលោកទេដែលរកប្រាក់
ចិញ្ចឹមបន្ទុកគ្រួសារហើយនេះហើយជាហេតុផលដែលលោក មិនព្រមរៀបការ។

ក្នុងសម័យរដ្ឋកម្ពុជា លោកបានជាប់អាហារូបករណ៍ ទៅសិក្សាវិស្វកម្មសំណង់យន្តហោះ និងបើក
យន្តហោះនៅប្រទេសរូស្ស៊ី រយៈពេល ៣ ឆ្នាំដែលោកបានវិលមកវិញក្នុងឆ្នាំ ៨៤ ហើយបានចូលបំ
រើការក្នុងកងទ័ពអាកាសខ្មែរ ជាពីឡុតបើកបរយន្តហោះ MIG-21។ ក្នុងឆ្នាំ ១៩៨៧ លោកបានរៀប
ការជាមួយនារីម្នាក់ដែលជាការរៀបការរៀបចំដោយឪពុកម្ដាយ តែដោយសារតែគ្មានមនោសញ្ចេត
នាអ្នកទាំង ២ក៏បានលះលែងគ្នាក្នុងឆ្នាំ ៨៨ ដោយបានកូនស្រីម្នាក់ជាចំណងអាពាហ៍ពិពាហ៍ជាង
១ ឆ្នាំ។

ក្រោយមកអតីតភរិយានិងកូនស្រីក៏បានចេញទៅនៅក្រៅប្រទេស។ ក្នុងឆ្នាំ ១៩៨៩ លោកត្រូវបាន
គេទាក់ទងអោយដើរតួខ្សែភាពយន្តរឿង ទឹកភ្នែកសម្ងាត់ក្នុងរាត្រីពណ៌ស្វាយ ដែលជាខ្សែភាពយន្ត
ទី ១ របស់លោក។ បន្តបន្ទាប់មកលោកបានថតនូវខ្សែភាពយន្តផ្សេងៗទៀតដូចជា បុប្ផាភ្នំពេញ
ក្រោយមកលោកបានចាប់ដៃគូជាមួយអ្នកនាង អម្ពរ ទេវី ក្នុងរឿង អាថ៍កំបាំងកិច្ចសន្យា ដែលបណ្ដា
លអោយដៃគូទាំង ២ នេះក្លាយជាដៃគូសម្ដែងដ៏ល្បីឈ្មោះ ជាង ១០ ឆ្នាំ។

ហើយលោកក៏បានសម្ដែងក្នុងខ្សែភាពយន្តជាច្រើនទៀតផងដែរ តែក្នុងនោះខ្សែភាពយន្តដែលល្បី
ឈ្មោះឥតដាច់នៅគឺរឿង ឆ្អឹងអណ្ដែត។ ក្រោយពេលដែលអ្នកនាង អម្ពរ ទេវី បានរៀបការ ហើយក៏
បានចាកចេញទៅសហរដ្ឋអាមេរិក មកនោះលោក ទេព រិនដារ៉ូ នៅតែមានប្រជាប្រិយភាព ហើយ
លោកក៏នៅតែបន្តក្នុងការសម្ដែងខ្សែភាពយន្តជាច្រើន មានទាំងខ្សែភាពយន្តភាគ និងខ្សែភាពយន្ត
ខ្នាតធំ។

គេសង្កេតឃើញថានៅកម្ពុជាគេច្រើនអោយតម្លៃទៅលើតារាជើងចាស់ខណៈដែលពួកគេបានចេញ
មុខតាមរយៈផ្ទាំងសំពត់ស និងកញ្ចក់ទូរទស្សន៍រាប់មិនអស់ក្ដី ក៏តារាជើងចាស់នៅតែមានប្រជាប្រិយ
ភាព ចំណែកឯលោក ទេព រិនដារ៉ូ វិញបានប្រឡូកក្នុងវិស័យសិល្បះមកជាង ២០ ឆ្នាំមកហើយ ក៏
មិនដែលគិតថាត្រឡប់ទៅកាន់ទ័ពអាកាសវិញនោះទេ៕

ដោយ៖ ម៉ូកា 


Tags: khmer star old star tep rindaro