CamNews

ភាពយន្ត 

Vin Diesel តួក្នុងរឿង Fast 6 នឹងចូលសំដែងតួក្នុង The Avengers 2 ?

មិនយូរប៉ុន្មាន អ្នកគាំទ្ររបស់ គំនូរជីវចលក្រុមហ៊ុន Marvel បានប្រកាសនិយាយថា Vin Diesel
ដែលជាតួឯកក្នុងរឿង Fast Furious នោះ នឹងចូលរួមក្នុងការសំដែងរឿងថ្មី The Avengers 2 តែ
ពេលនោះ នៅមិនទាន់មានព័ត៌មានអ្វីច្បាស់លាស់ឡើយ ។

Amateur "Fast 6" unveil Marvel superhero role 1

បន្ទាប់ពីផលិតកម្ម Marvel បានប្រកាសអំពីឈ្មោះថ្មីរបស់ The Avengers 2 ទៅជា The Avengers :
Age Of ULTRON រួចមក អ្នកគំាទ្ររបស់ Marvel បានសង្ស័យថា Vin Diesel អាចនឹងដើរតួ ក្នុងរឿង
ថ្មីនេះ ហើយថែមទាំងជាតួ Superhero ទៀតផង ។ យ៉ាងណាមិញថ្មីៗនេះ ក្នុងកិច្ចសំភាសន៍ខ្លីមួយ
Vin Diesel បានបញ្ជាក់អំពីការសំដែងក្នុងរឿងថ្មីរបស់ Marvel ហើយ តែមិនទាន់បញ្ជាក់ថា ក្នុងរឿង
The Avengers ឬក៏យ៉ាងណាឡើយ ។ Vin Diesel និយាយថា គាត់នឹងសំដែងក្នុងរឿងស្នេហា មួយ
របស់ Marvel ដែលល្បីល្បាញជាខ្លាំង ។ ភ្លាមនោះ អ្នកគាំទ្ររបស់ Marvel បានគិតទៅដល់ រឿង
គំនូរជីវចោលស្នេហាមួយរបស់ Marvel ដែលតួប្រុសជា Superhero ឈ្មោះ Vision ចំណែកនារីគឺ
Scarlet Witch ។ អ្វីដែលគេអាចចាត់មកទាក់ទង ជាមួយនឹងរឿង The Avengers : Age of ULTRON
នោះគឺ តួមនុស្សអាក្រក់ ULTRON គឺជាអ្នកបង្កើត Vision ឡើង ដូចនេះហើយទំនាក់ទំនង របស់រឿង
The Avengers និង Vin Diesel អាចនឹងក្លាយជាការពិត ។

Amateur "Fast 6" unveil Marvel superhero role 2

Amateur "Fast 6" unveil Marvel superhero role 4

បើយោងទៅតាមគេហទំព័រ Comicbook.com  បានផ្សាយថា ខាងផលិតកម្ម Marvel នឹងប្រកាសអំពី
តួអង្គរបស់ Vin Diesel ថានឹងទាក់ទងជាមួយនឹងរឿង The Avengers ឬ ក៏រឿងមួយថ្មីតែម្តង អោយ
ទស្សនិកជនដឹង នាចុងសប្តាហ៍ឆាប់ៗនេះ ៕ 

Amateur "Fast 6" unveil Marvel superhero role 6

ដោយ ៖ លីលី
ប្រភព ៖ k14,comicbook 

Tags: vin diesel fast 6 fast & furious marvel the avengers ultron vision scarlet witch