CamNews

ភាពយន្ត 

រឿង មនុស្សស្រមោច ប្រកាសផ្លាស់ប្តូរអ្នកដឹកនាំរឿង តែមិនប្តូរថ្ងៃដាក់បញ្ចាំង

នៅក្នុងចំណោម រឿងកំពូល មនុស្សរបស់ Marvel មនុស្សស្រមោច ឬ Ant-Man ក៏ជារឿងមួយដែល ត្រូវបានដាក់ គំរោងក្នុងការថត ផងដែរដោយ អ្នកដឹកនាំរឿងគឺ Edgar Wright ។ តែថ្មីៗនេះ Marvel បានប្រកាស សារជាថ្មី មកទៀតហើយថា បានផ្លាស់ប្តូរ អ្នកដឹកនាំរឿង ។



បើតាមប្រភព ព័ត៌មានបាន អោយដឹងថា Edgar Wright មិនទាន់បាន ចាប់ផ្តើមថត រឿងនេះឡើយ ដូចនេះ ការចាកចេញរបស់គាត់ មិនប៉ះពាល់ដល់ សាច់រឿងឡើយ ។ ប្រភពដដែល បានអោយដឹង ថាការផ្លាស់ប្តូរ អ្នកដឹកនាំរឿងនេះ គឺដោយសារតែ ការខ្វែងគំនិត គ្នាក្នុងការថត ហើយការសំរេចចិត្ត ចាកចេញនេះ គឺវាជាការសំរេចចិត្ត ទាំងសងខាង ដោយគ្មានការប្តឹងផ្តល់ ឬឈ្លោះទាស់ទែង ធំដុំ នោះទេ ។



Marvel  បានសន្យាថា នឹងប្រកាសជាថ្មី នៅពេលដែល គេបានរកឃើញ អ្នកដឹកនាំថ្មី ដែលមកទល់ ពេលនេះមិន ទាន់មានដំណឹងឡើយ ។ យ៉ាងណាមិញ Marvel បានប្រាប់ទៅ ទស្សនិកជនថា ការ ផ្លាស់ប្តូរ អ្នកដឹកនាំរឿង នឹងមិនជះឥទ្ធិពល ដល់ថ្ងៃដាក់ បញ្ចាំងដែល​ នឹងធ្វើឡើងនៅ ខែ កក្កដា ឆ្នាំ ២០១៥ នេះឡើយ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: movie ant-man marvel director edgar wright