CamNews

តារា 

ខ្សែភាពយន្ត “Pokemon Detective Pikachu” មានចាក់បញ្ចាំងនៅរោងភាពយន្តថ្ងៃនេះហើយ

កំសាន្ត ៖ សម្រាប់ប្រិយមិត្តជាច្រើនដែលជាហ្វេនរបស់ Pokemon ប្រាកដជាមានអារម្មណ៍រំភើបនៃការចាក់បញ្ចាំងនូវខ្សែភាពយន្តមួយនេះ។ មិនតែប៉ុណ្ណោះហ្វេនរបស់តារាសម្ដែងក្នុងដួងចិត្តទស្សនិកជនក្នុងរឿង Deadpool លោក Ryan Renolds ក៏ដូចគ្នា។ ដោតក្នុងខ្សែភាពយន្តនេះលោក Ryan និងធ្វើការសម្ដែង បូករួមនិងការបញ្ចូលសម្លេងអោយតួអង្គ Pikachu ដ៏គួអោយស្រលាញ់។


ខ្សែភាពយន្ត “Pokemon Detective Pikachu” ជាខ្សែភាពយន្តដែលនិយាយពីពិភពមួយដែលមនុស្សនិង Pokemon រស់នៅជាមួយគ្នាជាលក្ខណៈដៃគូនឹងគ្នា។ ខ្សែភាពយន្តនេះនឹងដើរតាមតួអង្គ Tim ដែលជាអកុសលត្រូវបានបាត់់បង់ឪពុករបស់គេ តែជាការចៃដន្យ Tim បានជួបជាមួយនឹង  Pikachu មួយដែលពួកគេទាំងពីរអាចយល់ពីភាសារបស់គ្នាទៅវិញទៅមក។ Tim និង ​Pikachu បានចាប់ដៃគ្នាដើម្បីស្វែងរកនូវហេតុការណ៌ពីក្រោយការស្លាប់របស់ឪពុករបស់គេ។


ទស្សនិកជនប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាមួយនឹងតួអង្គ Pokemon ជាច្រើនដែលនឹងមានការបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តនេះ។ ដំណើរផ្សងព្រេងរបស់ Tim និង Pikachu នឹងផ្ដល់នូវភាពសប្បាយរីករាយដល់អ្នកទស្សនាតាំងពីដើមរហូតដល់ចប់។ ចង់ដឹងថាតើមានអ្វីកើតឡើងទៅលើ Pikachu ចម្លែកដែលចេះនិយាយជាមួយមនុស្សមួយនេះ ជាមួយនឹង Tim? តើពួកគេអាចដោះស្រាយនូវសំនុំរឿងរបស់ឪពុក Tim បានដែរឬទេ? កុំភ្លេចអញ្ជើញទៅទស្សនាខ្សែភាពយន្ត “Pokemon Detective Pikachu” ដែលមានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article