CamNews

ភាពយន្ត 

Disney បង្ហាញរឿងគំនូរជីវចលខ្នាតធំថ្មី មួយទៀត កំពុងទាក់ទាញ ការចាប់អារម្មណ៍ (មានវីដេអូ)

ប្រសិនបើ ទស្សនិកជន គឺជាអ្នកធ្លាប់អាន សៀវភៅរឿងត្លុក របស់ក្រុម Marvel ច្រើននោះ អ្នកនឹង ស្គាល់រឿង Big Hero 6 ជាមិនខាន ។ ឥលូវនេះ Disney បានបញ្ចេញ ដាក់បង្ហាញរឿង គំនូរជីវ​ចល នៃ Big Hero 6 អោយទស្សនិកជន បានឃើញហើយ ។



Big Hero 6 គឺជារឿងគំនូជីវចល មួយដែលនិយាយអំពី ក្មេងប្រុសម្នាក់ឈ្មោះ Hiro Hamada មាន ជំនាញក្មុងការ កែច្នៃនិង ផលិតមនុស្សយន្ត ។ Hiro ក៏មានមនុស្សយន្ត ចំលែកមួយ ដែលមាន ឈ្មោះថា Baymax ហើយមានមាឌធំ អស្ចារ្យតែគួរអោយស្រលាញ់ណាស់ ។ Hiro ក៏បានកែប្រែពី Baymax គ្មានបានការ ទៅជាកំពូលមនុស្សយន្ត ដ៏ខ្លាំងមួយ ។ រឿងនេះផងដែរ គឺនឹងផ្អែកទៅលើ សាច់រឿងសឿវភៅ ត្លុករបស់ Marvel ដែលមានឈ្មោះថា Big Hero 6 ដូចគ្នា ។ Big Hero 6 នឹង ដឹកនាំរឿងដោយ Don Hall និង Chris Williams និងផលិតដោយ Roy Conli ដែលជាក្រុម ផលិត រឿង Wreck It Ralph និង Frozen ៕ 

 

ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: movie disney big hero 6 marvel