CamNews

ភាពយន្ត 

The Avengers : Age of ULTRON បញ្ចេញរូបភាព ឈុតឆាកក្នុងរឿង ជាលើកដំបូង

បន្ទាប់ពីមាន ការទន្ទឹងរង់ចាំ ពីទស្សនិកជន យ៉ាងអន្ទះសារ រួចមកទីបំផុត Marvel ផលិតកម្មថត រឿង The Avengers បានបញ្ចេញរូបភាព មួយចំនួនដែលដក ស្រង់ចេញពីឈុតឆាកនៅក្នុង រឿង The Avengers : Age of ULTRON អោយទស្សនិកជន បានឃើញហើយ ។



រូបភាពទាំងនេះ គឺសុទ្ធសឹងតែ ជារូបដែលទស្សនិកជន មិនទាន់បានឃើញ ពីមុនមកឡើយមិន ត្រឹមតែប៉ុណ្ណោះ អ្នកដឹកនាំរឿង ក៏បានបង្ហើបសាច់រឿង ខ្លីបន្តិចផងដែរ ។ សាច់រឿងនោះគឺថា ULTRON ដែលនឹងដើរតួអាក្រក់ នៅក្នុងរឿងវគ្គ ២ នេះគឺជាមនុស្សយន្ត ដែលបានបង្កើតឡើង ដោយ Tony Stark (Iron Man) ផ្ទាល់តែម្តង ក្នុងគោលបំណងទុក ជួយមនុស្សប៉ុណ្ណោះ តែមាន បញ្ហាមួយកើតឡើង ។



The Avengers : Age of ULTRON នឹងដាក់បញ្ចាំងនៅក្នុងខែ មេសា ២០១៥ ខាងមុខនេះ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star movie the avengers age of ultron