CamNews

ភាពយន្ត 

ឈិនឡុង ផ្លាស់ប្តូរពីសម្តែងដោយផ្ទាល់ មកបញ្ចូលសម្លេងក្នុងរឿង “The Lego Ninjago Movie”

កំសាន្ត ៖ ធ្លាប់តែឃើញតារាសម្តែងជើងចាស់ និងមានឈ្មោះល្បីទូទាំងពិភពលោក Jackie Chan (ឈិនឡុង) សម្តែងដោយផ្ទាល់ ប៉ុន្តែឥឡូវនេះគាត់បានមកបញ្ចូលសម្លេងវិញម្តងក្នុងរឿង “The Lego Ninjago Movie”។

“The Lego Ninjago movie” និយាយពីក្រុម ninjas ទាំងប្រាំដែលមានឈ្មោះ Lloyd (បញ្ចូលសម្លេងដោយ Dave Franco), Jay (បញ្ចូលសម្លេងដោយ Kumail Nanjiani, Kai (បញ្ចូលសម្លេងដោយ Michael Pena), Cole  បញ្ចូលសម្លេងដោយ Fred Armisen), Zane (បញ្ចូលសម្លេងដោយ Zach Woods) និង Nya (បញ្ចូលសម្លេងដោយ Abbi Jacobson) ត្រូវបានជ្រើសរើសដើម្បីការពារកោះដែលជាកន្លែងកំណើតរបស់ពួកគេឈ្មោះ Ninjago ក្រោមការបង្ហាត់បង្ហាញពីលោកម្ចាស់អ៊ូ (បញ្ចូលសម្លេងដោយ Jackie Chan)។ នៅពេលយប់ពួកគេក្លាយជាអ្នកចម្បាំង ហើយប្រើប្រាស់ជំនាញវៃគ្នា និងបើកឡានតាមកំចាត់ពពួកមនុស្សអាក្រក់ និងបិសាច ប៉ុន្តែនៅពេលថ្ងៃវិញ ក្រុមNinja ជាមនុស្សធម្មតាសាមញ្ញ ជាពិសេសត្រូវប្រឈមុខនឹងសត្រូវដ៏ធំមួយទៀតដែរ គឺត្រូវចូលអង្គុយរៀនក្នុងសាលាតែម្តង។ ក្រៅពីវីរបុរសសម្ងាត់ គ្មានអ្នកណាដឹងថា សមាជិក ninja ម្នាក់ឈ្មោះ Lloyd ដែលជា ninja បៃតង ក៏ត្រូវប្រឈមុខនឹងសត្រូវដ៏ធំម្នាក់ទៀតឈ្មោះ Garmadon ដែលការពិតទៅជាឪពុកបង្កើតរបស់ខ្លួន។

ចំណុចពិសេសរបស់រឿងនេះ គឺការច្របាច់ចូលគ្នាទាំងឈុតឆាកកំប្លែង គ្រួសារ មនោសញ្ចេតនា និងឈុតប្រយុទ្ធគ្នា លើសពីនេះគឹមានឈុតពិសេសមួយទៀតដែលនឹងធ្វើឲ្យទស្សនិកជនហួសចិត្ត ហើយសើចចុកពោះទៀតផង។

រឿង “​The Lego Ninjago Movie” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ3D។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

 


ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: The Lego Ninjago Movie Article