CamNews

ភាពយន្ត 

សញ្ញាអារម្មណ៍ ឬ The Emoji Movie ចេញជាភាពយន្តផ្ទាល់ខ្លួន! ចាក់បញ្ចាំងគ្រប់រោងភាពយន្ត 2D 3D & 4Dx

កំសាន្ត ៖ ផលិតកម្មហូលីវូដ Sony Pictures បានបញ្ចេញភាពយន្តដែលគំនូរជីវចល ដែលអ្នកប្រហែលជាមិនធ្លាប់គិតថា គឺរឿងដែលបានបង្ហាញពីសញ្ញាអារម្មណ៍ ឬ "The Emoji Movie" ។ 

"The Emoji Movie" ទម្លាយអាថ៌កម្បាំងក្នុងពិភពដែលមិនធ្លាប់ឃើញពីមុនមកក្នុងទូរស័ព្ទទំនើបរបស់អ្នក ។ Textopolis ជាទីក្រុងក្នុងកម្មវិធីផ្ញើរសារនិងជាក្រុងដ៏មមាញឹកដែលសញ្ញាទឹកមុខទាំងអស់រស់នៅ ដោយសង្ឃឹមថានឹងត្រូវបានជ្រើសរើសដោយអ្នកប្រើទូរស័ព្ទ ។ ក្នុងពិភពនេះ សញ្ញាទឹកមុខនិមួយៗ ប្រើទឹកមុខបានតែមួយគត់ លើកលែងតែតួអង្គ Gene (បញ្ចូលសម្លេងដោ T.J. Miller) ជាសញ្ញាទឹកមុខអាចបញ្ចេញសញ្ញាទឹកមុខបានយ៉ាងច្រើន ។ 
"The Emoji Movie"​ ដឹកនាំដោយលោក Tony Leondis ដែលធ្លាប់ដឹកនាំភាពយន្តគំនូរជីវចលល្បីៗមួយចំនួនដូចជា "The Prince Of Egypt" និង "The Lion King ll: Simba's Pride" ជាដើម ។ 

កុំចាំយូរទៀតអី រឿងសញ្ញាអារម្មណ៍ ឬ "The Emoji Movie" កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ ជាប្រភេទ 2D 3D និង 4Dx ។ ជាពិសេសកុំភ្លេចនាំអូនៗតូចៗទៅទស្សនា ធានាថាពួកគាត់នឹងមានការចង់ចាំល្អៗមួយ​អំពីអារម្មណ៍ពួកគាត់ជាក់ជាមិនខាន ៕


ទស្សនា Trailer នៅខាងក្រោមនេះ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited 

Tags: The Emoji Movie Movie Article