CamNews

តារា 

ណាណា បង្ហាញមុខគូស្នេហ៍ ដោយចំហរនៅលើ Facebook

ភ្នំពេញៈ  កន្លងមកតារា សម្តែងស្រីស្រស់ កូនកាត់ចិន សាច់សរ កញ្ញា ជួប ស្រីពៅ ហៅ
ណាណា ធ្លាប់មាន ព័ត៌មានចុះផ្សាយជារឿយៗ ពីចំណងស្នេហ៍ ដោយសារ តែរូបសម្រស់
ស្រស់ផូរផង់ របស់នាងធ្វើឲ្យ បុរសទាំងកំលោះ ទាំងពោះម៉ាយ ជាច្រើនតាមឆ្វែល ចង់ក្រេប
លំអង តែមិនបានសម្រេចចិត្ដ ។ ដោយសារតែ បុប្ផាក្រមុំរូបនេះ ហាក់បិទទ្វារបេះដូង មិន
ទទួលស្នេហ៍ពី បុរសណាមួយឡើយ។

ជារឿយៗតារាសម្តែង ចំណូលថ្មីស្រស់សោភា កញ្ញា ណាណា មិនសូវជាបើកចំហរ ពីរឿង
ឯកជន និងរឿងរ៉ាវស្នេហានោះទេ ហើយនៅពេលដែល នាងឮគេសួរពី រឿងស្នេហាម្តងៗ
នាងក៏មិនដែលបើកចិត្តទទួល បុរសណាម្នាក់ឡើយ បើទោះជាអ្នក តាមប្រម៉ាញ់ បេះដូង
នាងនោះ សម្បូរដុល្លាយ៉ាងណាក៏ដោយ ក៏នាងហាក់ដូចជា មិនចាប់អារម្មណ៍ និងភាពហ៊ឺ
ហារស៊ីវិល័យ ទាំងអស់នោះទេ។

តែដោយឡែកថ្មីៗនេះ ស្រាប់តែ គេឃើញពីភាពខុសប្លែក របស់តារាក្មេងរូបនេះ បានសម្ញែង
រូបថតស្និទ្ធស្នាល ជាមួយបុរសម្នាក់រូបសង្ហា មើលទៅប្រៀបបី ដូចជាគូស្នេហ៍ ដោយនៅក្នុង
រូបទាំងអស់នោះ មានការឱបរឹត បង្ហាញភាពផ្អែមល្ហែម នៅលើបណ្តាញ ទំនាក់ទំនងសង្គម
Facebook របស់នាង ជាសាធារណៈ ដូចជាលាក់លៀមពី ទំនាក់ទំនងនាងនិងគូស្នេហ៍ ទាល់
តែសោះ ។

តាមរយៈរូបថត និងពាក្យសំដី ដែលបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម គេសង្កេត
ឃើញ លលកញីឈ្មោលមួយគូនេះ បង្ហាញពីភាពស្អិតល្មួត ស្រឡាញ់គ្នា ប្រៀបដូចស្រមោច
និងស្ករ បេះមិនចេញ ដោយសារតែសេ្នហា របស់ពួកគេ ទាំងពីរនាក់មានទាំងភាពផ្អែមល្ហែម
និងល្វីងជូរចត់ បើទោះជាមានអ្នកទី៣ ចូលជ្រៀតជ្រែត ក៏ដោយ ក៏ពួកគេទាំងពីរនាក់នៅតែ
ជំនះបញ្ហាសាងស្នេហ៍ ជាមួយគ្នាដដែល។

មិនតែប៉ុណ្ណោះ កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម កំពុងពេញ
និយមនេះកូនកាត់ចិន កញ្ញា ណាណា ក៏បានបង្ហាញ ពាក្យសំដីមួយចំនួន បង្ហាញពីពន្លឺស្នេហា
ជាមួយបុរសនោះ ជាសាធារណៈ និងមានគម្រោង ចង់រៀបការជាមួយគ្នា ក្នុងពេលខាងមុខ
នេះ ទៀតផង ។

ជុំវិញព័ត៌មានទាក់ទង និងរឿងរ៉ាវស្នេហា របស់តារាស្រីវ័យក្មេង កញ្ញា ណាណា នេះ Looking
TODAY មិនទាន់អាចទំនាក់ទំនង ទៅនាងដើម្បី ឲ្យបកស្រាយបានទេ នៅព្រឹកថ្ងៃទី២ ខែកញ្ញា
ឆ្នាំ២០១៣ នេះ ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment nana