CamNews

តារា 

សុខ សីឡាលីន កក្រើកនៅអាមេរិក តាមរយៈបទ "Cry me out"

អាមេរិក៖ តារាចម្រៀងសម្បុរស្រអែមស្រស់ សុខ សីឡាលីន ដែលគ្រប់គ្នាដឹងថា ពូកែ
ខាងច្រៀងជាភាសាអង់គ្លេស ពេលនេះ នាងកំពុងស្នាក់នៅសហរដ្ឋអាមេរិក ដើម្បីច្រៀង
ជូនប្រជាជនខ្មែរនៅទីនោះ ស្ដាប់កម្សាន្ត ។ ប៉ុន្តែមានព័ត៌មានថា សុខ សីឡាលីន បាក់
ទឹកចិត្ត ដោយសារ សុន ស្រីពេជ្រ ដែលជាតារាចម្រៀង រួមផលិតកម្មកំពុងច្រៀង នៅ
ទីនោះដូចគ្នា នឹងហាក់កំពុងមាន ប្រៀបជាងនាងខ្លាំងទៀតផង។

បន្ទាប់ពីព័ត៌មាននោះ បានផ្សាយចេញ ទស្សនិកជនដែលនៅអាមេរិក មួយចំនួនផ្សេង
ទៀត បានប្រាប់ LookingTODAY ថា គ្មានរឿងបែបនេះ កើតឡើងលើតារាចម្រៀង
សម្បុរស្រអែម បបូរមាត់សិចស៊ី សុខ សីឡាលីន ទេ រាល់ការសម្ដែងរបស់នាង ទទួល
ការគាំទ្រច្រើន មានមនុស្សទៅទស្សនា ពេញសាលសម្ដែង ។ នាងក៏ទទួលបានប្រាក់
ចំណូល ក្រាស់ក្រែលដែរ បើទោះជា នៅអាមេរិកឥឡូវអ្នកចម្រៀង ស្ទើរតែច្រើនជាង
អ្នកមើលក៏ដោយ ក៌នាងនៅតែខ្លាំង ។ ម្យ៉ាង សុខ សីឡាលីន មានកេរ្តិ៍ឈ្មោះល្បី និង
កំពុងជ្រកកោន ក្នុងផលិតកម្មធំ នាំឲ្យស្ពនស័រនៅអាមេរិកជាច្រើន បានដណ្ដើមគ្នាទិញ
សំបុត្រ ចូលទស្សនា Show របស់នាង ។

សុខ សីឡាលីន ជាតារាចម្រៀងដែលរួសរាយ មិនឆ្មើងកន្ត្រើង នោះទេ ជាហេតុធ្វើឲ្យ
កន្លង់អាមេរិកជាច្រើន បានលង់នឹងសម្រស់របស់នាង ព្រោះស្អាតបែបខ្មែរ តែហាក់មិន
សូវជារវីរវល់ នឹងរឿងអត់ប្រយោជន៍អស់ទាំងហ្នឹងនោះទេ ព្រោះនាងមានម្ចាស់ បេះដូង
រួចទៅហើយ ។

តារាចម្រៀង សុខ សីឡាលីន បានប្រាប់ LookingTODAY ពីអាមេរិកមក ថា នាងសប្បាយ
ចិត្តណាស់ ដោយសារតែបងប្អូនខ្មែរនៅទីនេះ មានការស្រលាញ់ រាប់អាននាងច្រើន រាល់
ការសម្ដែងរបស់នាង មនុស្សមើលច្រើនគួរសម ។ ចំណែកប្រាក់ចំណូល បានដូចតែគេ
ឯងហ្នឹង មិនលើសគេណាស់ណាទេ ។ សម្រាប់បទចម្រៀង cry me out របស់នាងវិញ
ត្រូវបានប្រជាជននៅទីនោះ មានការពេញនិយមស្ដាប់ច្រើន រហូតដល់គេសំណូមពរឲ្យ
ច្រៀងពីរទៅបីដងឯណោះ ក្នុង១យប់ ធ្វើឲ្យនាងសប្បាយចិត្ត ព្រោះមិននឹកស្មានថា បទ
ចម្រៀងក្នុងផលិតកម្មថ្មី បែរជាទទួលការគាំទ្រច្រើនបែបនេះ ហើយមិនបានបាក់ទឹកចិត្តទេ
ព្រោះគ្មានអីត្រូវខ្វល់ខ្វាយផង។

តារាចម្រៀង ស្រីស្អាត សុខ សីឡាលីន នឹងត្រឡប់មកស្រុកខ្មែរវិញ នៅចុងខែ មេសា
ដើម្បីមកពង្រឹងអាជីព ចម្រៀងរបស់នាង ពោលនៅអាមេរិក គឺនៅសល់ការសម្ដែងតែ
២១លើកទៀតប៉ុណ្ណោះ ខណៈអ្នកគាំទ្រក៏មានកាន់តែច្រើន៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Entertainment khmer star