CamNews

តារា 

ធ្លាប់​ឃើញតែនៅ​ស្រុក​គេ​​​ ​ប៉ុន្តែ​ឥលូវនេះ ​ខ្មែរ​​យើង​ក៏​​​មាន​​ជិះ​​នឹង​គេ​ដែរ​ហើយ​ នៅវត្តភ្នំយើង

កំសាន្ត ៖ ដោយយោងតាមការបង្ហោះតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់​ឯក​ឧត្ដម​ ប៉ា​ សុជាតិ​វង្ស​​ អភិបាល​ក្រុង​ភ្នំពេញ​បាន​​​អោយ​ដឹង​កាលពីម្សិលមិញនេះថា នៅប្រទេសកម្ពុជាយើងពេលនេះទើបតែបាននាំមក​នូវ​ឧបករណ៍មួយដែលមានឈ្មោះថា​​ ​""balance wheel​​" សម្រាប់ឲ្យភ្ញៀវទេសចរណ៍ជិះកំសាន្តអារម្មណ៍ ។ 

នៅក្នុងនោះផងដែរ ​ឯក​ឧត្ដម​ ប៉ា​ សុជាតិ​វង្ស​​ ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងសកម្មភាពសាកល្បង ជិះ balance wheel​​ ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងថា "ដោយមានសំណូមពរពីបងប្អូនភ្ញៀវទេសចរណ៍ យើងនឹងរៀបចំ balance wheel ដាក់បម្រើជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីជិះកម្សាន្តទស្សនាក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំយើង។" ៕










ដោយ ៖ គន្ធា


ប្រភព ៖ Pa Socheatevong


Tags: Entertainment