CamNews

តន្រ្តី 

"ZEUS CLUB" បើកសម្ពោធ​ជាផ្លូវការ បំពាក់ដោយ​បច្ចេកវិទ្យាទំនើប​ទាន់សម័យ អស្ចារ្យជាងគេ​ (Video Inside)

ភ្នំពេញ៖ ZEUS CLUB (ក្លឹបស៊ូស) ជាកន្លែងកម្សាន្តលំដាប់អន្តរជាតិ នៃមជ្ឈមណ្ឌលរ៉ក់ បានបើកសម្ពោធជាផ្លូវការកាលពីរាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នេះ ដោយមានការអញ្ជើញចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដៃគូពាណិជ្ជកម្ម ក្រោមបរិយាកាសសប្បាយរីករាយ និងក្លាយជាបរិបទថ្មីមួយទៀតសម្រាប់មនុស្សជំនាន់ថ្មី ក្នុងការជ្រើសរើសកន្លែងកម្សាន្តដ៏សម្បូរបែប ។

ZEUS CLUB មានទីតាំង ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានចំណាយពេលវេលា ជិតកន្លះឆ្នាំ ដើម្បីធ្វើការកែសម្រួលជួសជុលបន្ថែម ដោយបានបំពាក់បរិក្ខារដ៏ល្អឥតខ្ចោះ នូវប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេង ជាមួយនឹងរូបភាពបែបថ្មី ប្លែក ទំនើបទាន់សម័យ ជាអ្វីៗកាន់តែអស្ចារ្យ នៃបច្ចេកវិទ្យាខ្នាតអន្តរជាតិ ។ ជាពិសេសក្លឹបកម្សាន្តនេះ បានប្រមូលផ្ដុំទៅដោយ DJ ល្បីៗជុំវិញពិភពលោក ដែលមានតែមួយគត់នៅកម្ពុជា ។

លោក Raindy នាយកទីផ្សារ នៃមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងជាតំណាងរបស់លោក គិត ធាង អគ្គនាយកមជ្ឈមណ្ឌលកម្សាន្តរ៉ក់ បានថ្លែងឲ្យដឹងថា "ZEUS CLUB គឺជាកន្លែងមួយ សម្រាប់ការកម្សាន្ត នៅពេលរាត្រី គ្មានដែនកំណត់ ហើយនឹងផ្តល់ជូនកម្មវិធី កម្សាន្តប្លែកៗ ដែលទទួលស្គាល់ ពីភ្ញៀវក្នុងប្រទេស និងមកពីជុំវិញពិភពលោក"។ លោកបញ្ជាក់ថា "ដោយមានការណែនាំផ្ទាល់ ពីលោកឧកញ៉ា គិត ធាង ជាអគ្គនាយក នៃមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ទើបបានផ្លាស់ប្តូរ នូវរូបរាងក្លឹបថ្មី ដែលល្អទាំងការរចនា ការច្នៃប្រឌិតបែបប្លែកៗ ដើម្បីធ្វើឲ្យអតិថិជន ចាប់អារម្មណ៍ ចម្លែកក្នុងចិត្ត និងជាកន្លែងប្រកបដោយ ផាសុខភាពបំផុតពុំធ្លាប់មានពីមុនមក នៅកម្ពុជា"។

លោក Raindy បានថ្លែងបន្តថា "ជាមួយនឹងការបំពាក់ នូវសម្ភារៈទំនើបៗ ZEUS CLUB នឹងបើកស្វាគមន៍ដោយក្ដី រីករាយ ពីសំណាក់ភ្ញៀវកិត្តិយស ទាំងក្នុងនិងក្រៅប្រទេស ចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ តាំងពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ។ ដោយឡែកយើងនឹង បើកដំណើរការពេលថ្ងៃ ក្នុងករណីមានកម្មវិធី បុណ្យពិសេសណាមួយ និងរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ លោកអ្នកនឹងបានឃើញអ្វីៗ ដែលប្លែកពុំធ្លាប់មានក្នុងក្លឹបនេះ ជាពិសេសនឹងមាននារីជាអ្នករាំដ៏ស្រស់ស្អាត ដើម្បីឲ្យអ្នកចូលរួមកម្សាន្ត សប្បាយប្លែកភ្នែក"។

ជាការពិត ការបើកសម្ពោធ ZEUS CLUB នេះ ក្នុងគោលបំណងមួយទៀត ដើម្បីបង្ហាញពីបច្ចេកវិទ្យាគ្មាន ដែនកំណត់នូវប្រព័ន្ធភ្លើង និងភ្លេងទំនើបល្អដាច់គេ ដែលបានប្រមូលក្រុម DJល្បីៗ ក្រុមរាំ ក្រុមតារាបង្ហាញម៉ូត ជុំវិញពិភពលោក និងក្នុងតំបន់ ស្របតាមទីផ្សារ សមាហរណកម្ម អាស៊ានឆ្នាំ២០១៥។

ក្នុងឱកាសបើកសម្ពោធ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នេះ មាន DJ ល្បីៗជុំវិញពិភពលោក មកពីប្រទេសអាហ្វ្រិក អូស្ត្រាលី ហុងគ្រី អេហ្ស៊ីប ហ្វីលីពីន ខែ្មរ និងវៀតណាម ចូលរួមបង្កបរិយាកាស សប្បាយរីករាយទ្វេដង។ ភ្ញៀវទាំងអស់បានអញ្ជើញ ចូលរួមពិសារស្រាបៀរ ដោយសេរី និងរីករាយ កម្សាន្តជាមួយនឹងកម្មវិធីប្លែកៗ មានដូចជា ការសម្តែងរាំជាមួយបង្គោល ការសម្តែងភ្លើងពណ៌ និងការលេងហ្គេមកម្សាន្ត ។ កម្មវិធីនេះ មានការចូលរួមសហការឧបត្ថម្ភ ដូចជា Hennessy, Johnnie Walker, Jack Danniel, Red wine, Chivas ទឹកបរិសុទ្ធ Whistler ភេសជ្ជៈប៉ូវកម្លាំង Hot 6 ស្រាបៀរអង្គរ SPY, Guinness និងមានការផ្តល់ជូនកាដូ ជាច្រើនទៀត៕

 


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: entertainment ZEUS CLUB