CamNews

ភាពយន្ត 

អ្នក​ស្រលាញ់​សត្វទាំង​អស់​ កុំ​ខក​ខាន​មើល​រឿង Okja ឲ្យ​សោះ

ខ្សែ​ភាពយន្ត​ Okja ត្រូវ​បាន​បញ្ជាំង​នៅ​ក្នុង​ Netflix ដែល​រឿង​នេះ​បាន​បង្កប់​នូវ​ខ្លឹម​សារ​យ៉ាង​សំខាន់ ទៅ​លើ​ការ​មិន​បរិភោគ​សាច់​សត្វ។ រឿង​ទាំង​មូល​បាន​បង្ហាញ​ពី​សត្វ​ចិញ្ចឹម​ដ៏​ធំមួយ ព្យាយាម​គេច​ខ្លួន​ពី​ការ​សម្លាប់​ ដើម្បី​យក​សាច់​ធ្វើ​ជា​អាហារ។

Okja គឺ​ជា​សត្វ​ចិញ្ចឹម​មួយដ៏​ធំ និង​ជា​មិត្ត​សំលាញ់​របស់ Mija ពួក​គេរស់​នៅ​លើ​ភ្នំ ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ ប៉ុន្តែ​អ្វីៗត្រូវ​បាន​ផ្លាស់​ប្តូរ​នៅ​ពេល​ដែល​គ្រូសារ​នេះ​​ផ្លាស់​ប្តូរ​ទៅ ទីក្រុង​ New York ហើយ​បាន​ជួប​ជាមួយ​នឹង​ក្រុមហ៊ុនមួយ ដែល​សម្លាប់​សត្វ​យក​ជា​អាហារ។



ពេល​នោះ​ហើយ ដែល Mija មាន​បេសកកម្ម​មួយ គឺ​ត្រូវ​ជួយ​សំលាញ់​របស់​នាង Okja។



រឿង​នេះមាន​បញ្ជូល​នូវ​គ្រប់រសជាតិ និង​ការ​សម្តែង​គួរ​ឲ្យ​ជក់ចិត្ត ដែល​ធ្វើ​ឲ្យ​សាច់​រឿង​ទាំង​មូលប្រឡាក់​ក្រឡា​គ្នា ដូច​ជា​ live-action anime។ រឿង​នេះ​ដឹកនាំ​ដោយ​លោក Bong Joon-ho ដែល​ចំណាយ​ទុន​ជាង 50 លាន​ដុល្លារ​អាមេរិក។ ចង់​ដឹង​ថា​ រឿង​នេះ​ល្អ​មើល​យ៉ាង​ណា ទស្សនា​ Trailer ទាំង​អស់​គ្នា៕




ប្រែសម្រួល៖ High

ប្រភព៖ យូធូប


Tags: Entertainment