CamNews

តារា 

ឌួង ហ្សូរីដា លេងស្ទីលបញ្ចេញ ដើមទ្រូងមូលក្បំដាក់អ្នក គាំទ្រ

ភ្នំពេញ៖ ពិធីការិនីចាស់វស្សា មានឈ្មោះបោះសំឡេង ប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា នៅពេលថ្មីៗនេះ បានស្លៀកពាក់បញ្ចេញសាច់ដើមទ្រូង យ៉ាងទ្រលុកទ្រលន់ នៅក្នុងថ្ងៃឡើងវីឡាថ្មី របស់តារា ចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ធ្វើឲ្យមានការទាក់ទាញ ការចាប់អារម្មណ៍មិនតិចទេ ។

តារាសម្តែង និងជាពិធីការិនី កញ្ញា ឌួង ហ្សូរីដា គឺជាតារាស្រីមួយដួង ដែលនិយមស្លៀកពាក់តុបតែងខ្លួនបែបសុភា ពស្រគត់ស្រគំ ជិតលើជិតក្រោម មិនធ្លាប់បានបង្ហាញសាច់សរខ្ចីឲ្យអ្នកណាឃើញ ផ្តេសផ្តាសឡើយ ជាពិសេស នៅក្នុងការបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ។ ប៉ុន្តែនៅពេលថ្មីៗនេះ តារាស្រី ឌួង ហ្សូរីដា បែរជាបង្ហាញ ភាពសិចស៊ី បញ្ចេញសាច់ដើមទ្រូងមូលក្បំ គួរឲ្យទាក់ទាញ នៅក្នុងកម្មវិធី ជប់លៀងឡើងវីឡាថ្មី របស់ លោក ករុណា ពេជ្រ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ ។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែល ឌួង ហ្សូរីដា បានចូលប្រឡូកក្នុងវិថីសិល្បៈ ប៉ុន្តែជារឿយៗនាងមិនធ្លាប់បាន បង្ហាញភាពសិចស៊ី ស្លៀកពាក់ខើចលើខើចក្រោម ដូចតារាដទៃ ដើម្បីទាមទារការចាប់អារម្មណ៍ ឬក៏ប្រជាប្រិយភាព ឡើយ ។ ទើបតែពេលនេះនាងបានបង្ហាញដើមទ្រូងយ៉ាងទាក់ទាញ នៅក្នុងពិធីជប់លៀង ដោយនាងបានពាក់អាវ ពណ៌ខ្មៅ ឆ្លុះសាច់សរខ្ចី ជាមួយខោពណ៌ក្រហមឆ្អិនឆ្អៅ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News Khmer Star Duong Zurida