CamNews

តន្រ្តី 

បទ "Home for Dinner" Cover ជាភាសាខ្មែរ ពីលោក តូនី កែវ កូនខ្មែរ សញ្ជាតិ កាណាដា កក្រើកទំព័រហ្វេសប៊ុក

ព័ត៌មានកំសាន្ត ៖ ខណៈមានផ្នត់គំនិតជាចម្បង តាំងពីដើមរៀងមក​  រហូតដល់បច្ចុប្បន្នភាព ក្នុងការពាំ នាំវប្បធម៌ដ៏ល្អ និងផូរផង់របស់ខ្មែរ ផ្សព្វផ្សាយទៅកាន់ពិភពលោក    តាមរយៈវីដេអូបទចម្រៀង ដូចគ្នា នេះដែរ ពោលថ្មីៗនេះតែម្តង ស្របពេលដែលមានការគាំទ្រ និង    សំណូមពរជាខ្លាំង ពីសំណាក់អ្នកគាំ ទ្រក្នុងនិងក្រៅប្រទេស ជាលទ្ធផល បានញ៉ាំងអោយកូនខ្មែរ សញ្ជាតិ     កាណាដា លោក តូនី កែវ បាន ធ្វើការសហការព្រមគ្នា ដោយចូលរួមសម្តែងពីសំណាក់តារាម៉ូដែលមួយរូប គឺនាង IKandy ដើមកំណើត​ខ្មែរ សញ្ញាត្តិអាមេរិក ក្នុងវីដេអូចម្រៀង Cover ជាភាសាខ្មែរ  Home  for Dinner ខណៈម្ចាស់បទចម្រៀង ដើម នោះគឺ Nikki Nikki ។

ជាការគូសបញ្ជាក់ពីលោក តូនី កែវ ក្រោយពីក្រុមការងារយើងខ្ញុំធ្វើការទាក់ទងដោយផ្ទាល់អោយដឹងថា តាមពិតទៅ វីដេអូ Cover មួយនេះ គឺមានការចូលរួមសម្តែង    ជាពិសេស ពី នាង IKandy ដើមកំណើត​ខ្មែរ សញ្ញាត្តិអាមេរិក មានអាជីពជាតារាម៉ូដែល ។ យ៉ាងណាមិញ សមទ្ធផលស្នាដៃមួយនេះ អាចរំលេច ជាស្ថាពរទៅបាន បន្ទាប់ពីមានការសំណូមពរជាពិសេស ពីបណ្តាអ្នកគាំទ្ររបស់លោក ។ បើទោះជាមិន បានច្រៀងត្រាប់បានមួយបទពេញយ៉ាងណាក៏ដោយចុះ ក៏លោក  ធ្វើបានយ៉ាងល្អឥតខ្ចោះ ដូច គ្នា ដែរ នៅក្នុងមួយវគ្គខ្លី មានរយៈពេល ជិត ២ នាទីមួយនេះ ។ អ្វីដែល ជា ការចាប់អារម្មណ៍ខ្លាំងនោះគឺ លោក តូនី ថតវីដេអូ Cover មួយនេះ ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង ដល់ទៅ ដក ១៤ អង្សា ឯណោះ ។

បន្ថែមពីលើនេះ លោកតូនី ខណៈក្រុម   ការងារយើងខ្ញុំ ចោទសួរលោកថា តើលោកធ្លាប់បានស្គាល់ និង បានជួប ក៏ដូចជា សន្ទនា​     ជាមួយនឹង នាង   Nikki Nikki ម្ចាស់បទ Home for Dinner ដែរឬទេ កាលពី ពេលកន្លងមក លោកតូនី ឆ្លើយអោយដឹងថា  តាមពិតទៅ គាត់បានស្គាល់នាងខ្លះៗដែរ តួ យ៉ាងជាតារា ចម្រៀង មួយដ៏ល្បី នៅក្នុងប្រទេសកម្ពុជា ខណៈ   មានការចាប់អារម្មណ៍ខ្លាំង នៅក្នុងទំព័រយូធូប ដោយ ឡែក លោកអះអាងបន្តអោយដឹងថា លោកពុំធ្លាប់បាននិយាយជាមួយនឹងនាងម្តងណាឡើយ តែលោក សង្ឃឹមថា នឹងមានឱកាសបានជួបនាងក្នុងពេល   ខាងមុខឆាប់ៗនេះ នៅក្នុងប្រទេសកម្ពុជា នាឱកាស លោកធ្វើមាតុភូមិនិវត្តន៍ មកលេងស្រុកខ្មែរ ។ ដើម្បី   អោយជ្រាបកាន់តែច្បាស់ ថាតើ វីដេអូបទចម្រៀង Home For Dinner ខ្មែរ Cover មួយនេះ​ មានភាពអស្ចារ្យ    យ៉ាងណានោះ តាមដានទស្សនាឃ្លីបខ្លីខាង ក្រោមនេះបន្តិចទៅ ៖

- អាន ៖ She's the one របស់លោក តូនី កែវ កូនខ្មែរ សញ្ជាតិ កាណាដា ល្បីខ្លាំង ក្នុងអ៊ិនធើណេត

ដោយ ៖ កុសល
ប្រភព ៖ លោក តូនី កែវ , តូនីកែវ ហ្វេសប៊ុក និង យូធូប


Tags: Tony Keo Cambodia Canada Home for Dinner Nikki Nikki Khmer