CamNews

តារា 

ចំរើន សុភ័ក្រ ទោះមិនបានលើកពាន នៅតែស្ថិតក្នុង បេះដូង អ្នកគាំទ្រដដែល

ភ្នំពេញ៖ កម្មវិធីប្រឡង ចម្រៀងលំដាប់ថ្នាក់ពិភពលោក "The Voice Cambodia "បានបញ្ចប់ទៅហើយ អ្នកដែលទទួលបានពាន គឺ លោក ប៊ុត សីហា ជាបេក្ខជន មកពីខេត្តកំពង់ស្ពឺ ដោយទទួលបានទឹកប្រាក់១០០លានរៀល នឹងក្លាយជាតារាចម្រៀងកុងត្រា ប្រចាំផលិតកម្ម ហង្សមាស ព្រមទាំងរង្វាន់ជាច្រើន ពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ។

លោក ប៊ុត សីហា កើនអ្នកគាំទ្រជាច្រើន ម៉ឺននាក់ ក្នុងរយៈពេលតែមួយយប់ ប៉ុណ្ណោះ។ អ្នកដែលខកចិត្ត ខ្លាំងបំផុត គឺ អ្នកគាំទ្រ កញ្ញា ចំរើន សុភ័ក្រ ព្រោះបើមិនទាន់ឈានដល់ ដំណាក់កាលចុងក្រោយ សុភ័ក្ត្រ បានប្រមូលអ្នកគាំទ្រ យ៉ាងច្រើន លើសលុបជាងគេ ។ នាងត្រូវបានគេលើក យកមកនិយាយ ច្រើនជាង ប៊ុត សីហា ទៅទៀត ។ តែក្នុងថ្ងៃប្រកួតចុងក្រោយ ចំរើន សុភ័ក្រ ហាក់ថមថយ ប្រជាប្រិយភាព ចាញ់ដាច់ជាមួយ ប៊ុត សីហា តែម្ដង ដោយសារតែ បទចម្រៀងដែល នាងលើកមកបកស្រាយ ហាក់មិនស៊ីនឹងនាងទាល់តែសោះ ដូចជាបទ "ចំណងប្រាំប្រការ" ដែលជាសំនៀងដើម ឱក សុគន្ធ កញ្ញា ពេលច្រៀងហាក់ប្រឹងប្រែង ដូចជាមិនសូវល្អ ដូចបទច្រៀងពីមុនៗឡើយ ។

ដល់ពេលបទញាក់ ហាក់កាន់តែឆ្ងាយទៅទៀត ព្រោះបទ "សង្កៀរបេះដូង" របស់ ឈិត សុវណ្ណបញ្ញា ធ្វើឲ្យ ចំរើន សុភ័ក្រ កាន់តែពិបាក ជាងមុន ។ ម្យ៉ាងទៀត ក្បាលមេក្រូហ្វូនរបស់នាង ហាក់បើកសំឡេងតិចពេក មិនសូវឮសោះ ជាហេតុធ្វើឲ្យនាងច្រៀង មិនបានលេចធ្លោរ ។

ប្រិយមិត្តរបស់ ចំរើន សុភ័ក្រ ជាច្រើនបានរំពឹងថា នាងនឹងលើកពាន "The Voice Cambodia" ក្នុងរដូវកាលទី១នេះ ព្រោះ ចំរើន សុភ័ក្ត្រ ជានារីជើងខ្លាំង តែម្នាក់ដែលល្បីល្បាញ តាំងពីវគ្គ The Bettle ព្រោះច្រៀងបទស្រែកបានល្អខ្លាំងណាស់ ពិសេសនាង ជាបេក្ខនារីម្នាក់ មានជំនាញសិល្បៈ យ៉ាងច្បាស់លាស់ ព្រោះជាសិស្សសាលាវិចិត្រសិល្បៈ ផ្នែកចម្រៀងបុរាណ និង របាំបុរាណ ដែលនេះ ជាគន្លងរបស់តារាចម្រៀងស្រី បច្ចុប្បន្ន នាង ឱក សុគន្ធ កញ្ញា ។

អ្នកគាំទ្រ ចំរើន សុភ័ក្រ ខ្លះបានយកនាង ទៅភ្នាល់គ្នាទៀតផង ដោយដាក់លុយរាប់ពាន់ ដុល្លារឯណោះ ។ តែចុងក្រោយធ្វើឲ្យពួកគេ បង់លុយនោះចោល ព្រោះ សុភ័ក្ត្រ មិនបានយកពានមកផ្ទះទេ។ ចំរើន សុភ័ក្ត្រ បានទទួលចំណាត់ថ្នាក់លេខមួយ កាលពីឆ្នាំ២០១៣ ម្ដងរួចមកហើយ កាលនោះនាងប្រឡងផ្នែកចម្រៀងបុរាណ តែសម្រាប់ឆ្នាំ ២០១៤ នាងមិនទទួលជោគជ័យ ដូចមុនឡើយ ប៉ុន្តែនាងស្ថិតក្នុងបេះដូង អ្នកគាំទ្រគ្រប់ពេលវេលា ៕



ផ្ដល់សិទ្ធិដោយ៖ lookingtoday


Tags: Entertainment News Cambodia PP Voice of Cambodia