CamNews

តារា 

ក្រោយផ្ទុះរឿងមានផ្ទៃពោះមុនរៀបការ នាង warattaya និងមិត្តប្រុសនាំគ្នា...

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីនាង warattaya nilkuha និងមិត្តប្រុសរបស់នាងដែលជាតារាសម្តែងដូចគ្នាគឺ លោក put puttichai ព្រមទាំងញាតិសន្តានជាច្រើនទៀតរបស់នាង បានហែរក្បួនដោយជិះសត្វដំរីចូលទៅក្នុងវត្តមួយនៅក្នុងប្រទេសថៃ ដើម្បីធ្វើការគោរពបូជាឧទ្ទិសដល់សាច់ញិតដែលទទួលមរណៈភាពរួចហើយ ។ 

ដោយយោងតាមរបាយការណ៏ពីគេហទំព័រផ្លូវការររប​ស់ប្រទេសថៃបានឲ្យដឹងថា កាលពីថ្ងៃទី ១៩ ខែកុម្ភៈ តារាល្បីទាំងពីរដួងរបស់ប្រទេសថៃទាំងពីរដួងនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន បន្ទាប់ពីបានឃើញវត្តមានរបស់ពួកគេនៅលើសត្វដំរី ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង warattaya nilkuha និងមិត្តប្រុសគឺ លោក put puttichai ធ្លាប់បានលេចលឹព័ត៌មានថា អ្នកទាំងពីរកំពុងតែមានកូនជាមួយគ្នា ខណៈពេលនេះព័ត៌មានក៏ស្ងាប់ទៅវិញឲ្យជ្រាបតែម្តង ៕















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: warattaya nilkuha put puttichai