CamNews

តារា 

មួយគូនេះស្វីតរហូត!! ឆ្នាំនេះ DJ Push គ្រោងនាំភរិយាទៅប្រទេសមួយ

ថៃ ៖ កាលពីថ្ងៃទី​១២ ខែមីនា ឆ្នាំ ២០១៩ លោក Put Puttichai ហៅ Dj Push បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ហើយក៏បាននិយាយអំពីដំណើរកំសាន្តរបស់ខ្លួននិងភរិយាសំណព្វចិត្ត ព្រមទាំងគម្រោងមានបុត្រថែមទៀតផង ។ 

ដោយសារតែមានពេលទំនេរពីការងារ ៣ ទៅ ៤ ថ្ងៃ ទើបគូស្នេហ៍មួយគូនេះសម្រេចចិត្តធ្វើដំណើរទៅកាន់ប្រទេសកូរ៉េជាមួយគ្នា ណាមួយនាង Warattaya Nilkuha គឺជាអ្នកគាំទ្រកូរ៉េមួយរូប រហូតដល់ថ្នាក់ទិញមីទាញ យកមកធ្វើញុំនៅផ្ទះថែមទៀតផង ។ 

ទោះបីជាដំណើរកំសាន្តមួយនេះក្នុងជូនភរិយាដើរលេងពិតមែន ប៉ុន្តែប្រសិនបើអាចមានបុត្រនៅពេលដែលរឹតតែធ្វើឲ្យ Warattaya Nilkuha និង Put Puttichai សប្បាយក្រៃលែងព្រោះអ្នកទាំងពីរចង់បានបុត្រខ្លាំងណាស់ ។ លោក​ Dj Push បន្តទៀតថា លោកក៏ធ្លាប់បានទៅបន់ស្រន់ដល់ប្រទេសហុងកុងដើម្បីចង់បានបុត្រនឹងគេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Warattaya Nilkuha Put Puttichai