CamNews

តារា 

តោះមកដឹងតម្លៃចិញ្ចៀនរបស់នាង Warattaya ខ្ទង់មុឺនដុល្លារ

កំសាន្ត ៖ ចិញ្ចៀនរៀបការរបស់នាង Warattaya nilkuha ត្រូវបានគេដឹងថា មានតម្លៃដល់ទៅ​ ១ មុឺន ២ពាន់ដុល្លារឯណោះ ។ 

នៅក្នុងនោះផងដែរ នាង Warattaya បាននិយាយថា នេះគឺជាមង្គលការដែលកើតចេញពីក្តីស្រលាញ់ មិនមែនដោយសារតែលុយនោះទេ ដូច្នេះតម្លៃនៃចិញ្ចៀនមិនមែនជាបញ្ហានោះទេ ។ 

តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះនិយាយទៀតថា​ "សម្រាប់ចិញ្ចៀនមង្គលការរបស់ខ្ញុំ គឺ ៣ការ៉ាត់ ហើយមានតម្លៃ ៤០០,០០០បាត វាមិនមែនជាកាដូដែលធំអ្វីនោះទេ តែវាគឺជាវត្ថុដែលឆ្លុះបញ្ចាំងអំពីក្តីស្រលាញ់របស់ពួកយើង" ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Warattaya nilkuha និងលោក Put puttichai សម្រេចចិត្តរៀបការជាមួយគ្នានៅឯ Mandarin Oriental ប្រទេសថៃ បន្ទាប់ពីអ្នកទាំងពីរស្រលាញ់ជាសង្សារអស់រយៈពេលជាង ៤ ឆ្នាំ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate 


Tags: Warattaya nilkuha Put puttichai