CamNews

តារា 

ការពិតចឹងសោះបានជា Warattaya ត្រូវស្វាមីនាំឆ្លងប្រទេសបែបនេះ

ថៃ ៖ បន្ទាប់ពីពិភាក្សាជាមួយគ្រូពេទ្យហើយនោះ លោក Put puttichai បានបង្ហើបប្រាប់ថាភរិយារបស់លោកគឺនាង ​Warattaya Nilkuha មានសុខភាពល្អទេ ដូច្នេះពួកគេអាចមានកូនភ្លាម ។ 

តារាប្រុសរូបនេះបន្ថែមទៀតថា មូលហេតុដែលលោកនាំភរិយាមកដល់ទីក្រុងហុងកុងនេះដោយសារតែ កូន ព្រោះលោកមានគម្រោងចង់បានកូនប្រុស ចំណែកឯនាង Warattaya Nilkuha ចង់បានកូនស្រី ដូច្នេះហើយទើបលោកមកដើម្បីបន់ស្រន់នៅទីនេះ ។ 

លោក Put សង្កត់ធ្ងន់ថា ខ្លួននិងភរិយានឹងយកកូននៅក្នុងឆ្នាំ ២០១៩ នេះយ៉ាងពិតប្រាកដណាស់ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: warattaya nilkuha put puttichai