CamNews

តារា 

Selena Gomez ចង់មានទំនាក់ទំនងស្នេហាជាថ្មី

កន្លងទៅ Selena Gomez និង Justin Bieber មានរឿងរ៉ាវស្នេហាសាំញុាំជាច្រីន។​ តារាចំរៀង និងសម្តែង ដែលមានវ័យ ២២ឆ្នាំ និងមានទេពកោសល្យច្រើន Selena Gomez នឹង បញ្ចប់ទំនាក់ទំនងទាំងស្រុង ជាមួយអតីតសង្សាររបស់នាង។ 







មានប្រភពមួយ បានប្រាប់គេហទំព័រ Hollywood ថា៖ Selena មិនទាន់មានស្នេហាជាមួយ នរណាម្នាក់នៅឡើយទេ ប៉ុន្តែនាងពិតជាចង់ខ្លាំងណាស់​ ដើម្បីផ្តាច់ទំនាក់ទំនង ទាំងស្រុងជាមួយ Justin Bieber។ សំរាប់អ្វី ដែលនាងបានធ្វើកន្លងទៅ គឺគ្រាន់តែចង់ ធ្វើឲJustin ប្រច័ណ្ទតែប៉ុននោះ។ នាងពិតជាចង់មានស្នេហាមួយដ៏រឹងមាំ និងយូរអង្វែងជាងទំនាក់ទំនងរវាងនាង និងJustin។

ថ្មីៗនេះ ការតុបតែងខ្លួនរបស់Selena មានលក្ខណៈsexy ជាខ្លាំង ដែលវាប្រាកដថា នាងកំពុងទាក់ទាញការចាប់អារម្មណ៏របស់ Justin និងចង់ឲគេត្រលប់មករកនាងវិញ។ ប៉ុន្តែនាងបាននិយាយថា៖ នាងមិនខ្វល់ពីរឿងទាំងនោះទេ នាងគ្រាន់តែចង់មានស្នេហា ជាមួយនរណាម្នាក់ និងណាត់ជួបគ្នានៅកន្លែងណាមួយតែប៉ុននោះ។


ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ hollywoodlife 


Tags: selena justin hollywood star singer actress