CamNews

តារា 

លើកនេះសមីខ្លួននាង Warattaya ចេញមុខដោយផ្ទាល់ បកស្រាយចំពោះរឿងមហាជនថា នាងមានផ្ទៃពោះ ២ ខែ!

ព័ត៌មានកំសាន្ត ៖ លើកនេះសមីខ្លួនតារាថៃនាង Warattaya ចេញមុខដោយផ្ទាល់ បកស្រាយចំពោះរឿងមហាជនថា នាងមានផ្ទៃពោះ ២ ខែជាមួយនិង លោក put puttichai ដែលជាមិត្តប្រុសរបស់នាង ។ 

នាង Warattaya បាននិយាយថា "វាគ្រាន់តែការយល់ច្រឡំទេថា ព្រោះមួយរយៈពេលមុន សុខភាពខ្ញុំមិនសូវជាល្អទេ ចេះតែចង់ឆ្កួត និងវិលមុខជានិច្ច ដូច្នេះហើយ ទើបបងប្អូនមានគាំទ្រមានការយល់ច្រឡំ ប៉ុន្តែការពិតទៅពួកយើងគឺគ្មានអ្វីលើសពីនេះទៀតទេ ព្រោះត្រឹមតែជាសង្សារប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពិសេសនោះគឺ គ្រួសារទាំងសងខាងបានដឹងលឺអំពីទំនាក់ទំនងរបស់នាងនិងមិត្តប្រុសអស់រលីងហើយ" ។ 

ដោយយោងតាមការលើកឡើងខាងលើនេះបានឲ្យដឹងថា តារាស្រីរូបនេះហាក់អង្វរ ក ដល់មហាជនកុំឲ្យមានការយល់ច្រឡំចំពោះរឿងមួយនេះទៀត ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: warattaya nilkuha put puttichai