CamNews

តារា 

តារាម៉ូដែល​រូបស្រស់ នាង Sonia Sui សម្រាល​បាន​កូន​ប្រុស នៅ​សិង្ហបុរី

កោះតៃវ៉ាន់៖ នៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១៥នេះ តារាសម្តែងនាង Sonia Sui បានបង្ហោះរូបភាព ជាច្រើនសន្លឹក ក្នុងបណ្តាញទំនាក់ទំនង របស់នាង បន្ទាប់ពីបានបង្កើតកូនប្រុស តែមិនបញ្ជាក់ថា កើតថ្ងៃណានោះទេ ។ នាងបានសរសេរថា «ខ្ញុំសម្រាលកូនហើយនៅសិង្ហបុរី! កូនប្រុស និងម្តាយមានសុខភាពល្អណាស់ ! ដោយធម្មជាតិ គឺពិបាកណាស់ តែបានធូស្បើយពេលឃើញមុខកូន»។
 
តារាបង្ហាញម៉ូដ និងជាតារាសម្តែងរូបស្រស់ វ័យ៣៤ឆ្នាំ នាង Sonia Sui បានបន្ថែមថា កូនប្រុសរបស់នាង ឈ្មោះ Max គេមានទំងន់ជាង ៣គីឡូក្រាម។ កាលពីខែមុន Sonia និងស្វាមីរបស់នាង បានប្រាប់អ្នកគាំទ្រដែរថា នាងនៅទៅសម្រាលកូន នៅសង្ហបុរី ហើយ Sonia តែងតែបង្ហោះ រាល់សកម្មភាពរបស់នាង តាមហ្វេសប៊ុក ទើបតែក្នុងសប្តាហ៍នេះ អ្នកគាំទ្រមិនឃើញ ក៏នាំគ្នាគិតថា នាងប្រាកដជាសម្រាលកូន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Taiwan Int news Unt news Breaking news Hot news Asia Explode