CamNews

ព័ត៌មានអន្តរជាតិ 

ការពិត ចឹងសោះ បានជណ្តើរយន្ត គ្រោះថ្នាក់ វិល ថយក្រោយ បណ្តាលឲ្យមនុស្ស ១៨នាក់ របួស (មានវីដេអូ)

ហុងកុង ៖ ប៉ូលីសប្រចាំក្រុងហុងកុង បានចាប់ឃាត់ខ្លួនជាងបច្ចេកទេស ២ រូប បន្ទាប់ពីមាន គ្រោះថ្នាក់ ជណ្តើរយន្ត ដែលបានបណ្តាលឲ្យមនុស្ស ១៨នាក់ រងរបួស ។ សារព័ត៌មាន The South China Morning Post (SCMP) ធ្វើសេចក្តីរាយការណ៍ អោយដឹងថា បុរស ២នាក់ ត្រូវបានចាប់ឃាត់ខ្លួន ខណៈពួកគេ ទទួលបន្ទុកក្នុងការងារបច្ចេកទេសជណ្តើរ​យន្ត ដែលគ្រោះថ្នាក់ វិលថយក្រោយ កាលពីថ្ងៃសៅរ៍កន្លង ទៅនេះ ធ្វើឲ្យមនុស្ស ១៨នាក់ រងរបួស ។ 


ជាងបច្ចេកទេស ទាំង ២នាក់ ដែលមានវ័យ ២២ឆ្នាំ និង ៥២ឆ្នាំ នឹងផ្តល់ព័ត៌មានលម្អិតទៅក្រុមការងារ ស៊ើបអង្កេត ថាតើ គ្រោះថ្នាក់ជណ្តើរយន្តលើកនេះ មកពីកត្តាអ្វីឲ្យប្រាកដ តែជាជំហានដំបូង មានការ សន្មត់ឲ្យដឹងថា គ្រោះថ្នាក់ គឺបណ្តាលមកពី ដាច់ច្រវាក់ ក៏ដូចជា ខូចប្រព័ន្ធហ្វ្រាំង ។ ក្រុមអ្នកដើរផ្សារ ប្រមាណ ១៨នាក់ បានរងរបួសធ្ងន់់ ស្រាល នៅទីតាំងកើតហេតុ  Langham Place ខណៈជណ្តើរយន្ត របស់ពួកគេស្រាប់តែដើរបញ្ច្រាស វិលថយក្រោយ មួយរំពេច ។​ ស្រ្តីរងគ្រោះ បាក់ជើងម្នាក់អោយដឹង ថា ជណ្តើរយន្ត បានវិលបញ្ច្រាស ថយក្រោយ លឿនដល់ទៅ ២ដង បើធៀបទៅនឹង ល្បឿនសព្វមួយ ដង ។ 


អ្នកនាំពាក្យឲ្យទីតាំងកើតហេតុ Langham Place អោយដឹងថា ជណ្តើរយន្តកើតហេតុ ទើបតែទទួលបាន នូវសេវាត្រួតពិនិត្យសុវត្ថិភាព នៅថ្ងៃទី ២៣ មីនា កន្លងទៅ។ ជណ្តើរយន្តកើតហេតុ ត្រូវបានបំពាក់ឡើង ដោយក្រុមហ៊ុន Otis Elevator ខណៈជណ្តើរយន្តកើតហេតុនេះ មានប្រវែងដល់ទៅ ៤៥ម៉ែត្រ ជា ជណ្តើរយន្តដែលវែងជាងគេមួយ ក្នុងចំណោមជណ្តើរយន្តវែងដទៃទៀត ក្នុងក្រុង​ហុងកុង ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន​


Tags: Hong kong Int news Hot news Breaking news