CamNews

គ្រោះថ្នាក់ 

កាត់ក្បាល ប្រពន្ធ​ យួរពេញផ្លូវ រួចដុតសាកសព ផ្អើលគេផ្អើលឯង ទាំងកណ្តាលថ្ងៃ

គ្រោះថ្នាក់ ៖ បុរសជនជាតិ អ៊ីស្រាអែល ដែលត្រូវបានសេចក្តីរាយការណ៍ បញ្ជាក់ថា ជាមនុស្ស មានសតិមិនល្អនោះ និងធ្លាប់បានអះអាងថាខ្លួនមានឈ្មោះថា Messiah ត្រូវបានចាប់ឃាត់ខ្លួន នៅតាមផ្លូវ Tiberias ពាក់ព័ន្ធនឹងករណីសម្លាប់ស្រ្តីជាអតីតប្រពន្ធរបស់ខ្លួន ដោយដុតសាកសព ស្រប ពេលកាត់ក្បាលរបស់នាង រួចដើរយួរ ពេញផ្លូវសាធារណៈ ។ 



មន្រ្តីប៉ូលីសបានកំណត់សម្គាល់ គ្រោះថ្នាក់ សម្លាប់មនុស្សខាងលើកាលពីរសៀលថ្ងៃពុធកន្លង ទៅនេះ បន្ទាប់ពីក្រុមអ្នកដំណើរ បានផ្អើលក្រោយប្រទះឃើញ បុរសម្នាក់ដើរនៅតាមផ្លូវសាធារ ណៈ ខណៈកាន់ក្បាលមនុស្ស ហូរឈាមយ៉ាងសស្រាក់នៅក្នុងដៃ ។ ភ្លាមៗ អាជ្ញាធរពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យ វ័យ ៣៤ ឆ្នាំរូបនេះ ដែល បានសម្លាប់ប្រពន្ធរួចដុតសាកសព និងបានកាត់ក្បាល ដើរយូរ នៅទីតាំងកើតហេតុ អាគារ ក្បែរនោះ ។ របាយការណ៍សារព័ត៌មាន ពី Nana 10 Israeli news ឲ្យដឹងថា បុរសដែលពុំទាន់ត្រូវបាន បញ្ជាក់ឈ្មោះច្បាស់លាស់រូបនេះ គឺមានអាការៈសតិមិនល្អ ខណៈបច្ចុប្បន្នភាព កំពុងតែស្វែងរក ការស្វែងរកការព្យាបាលផ្នែកប្រព័ន្ធប្រសាទ ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: US South Korea Japan Int news Hot news