CamNews

ព័ត៌មានអន្តរជាតិ 

សូម្បីតែ អ្នកសំអាត ក៏ក្លាយជាអ្នកមានដែរ, Porsche ប្រកាសឲ្យ Bonus គ្រប់ៗគ្នា ក្នុង១នាក់ជិត 14.000$

ព័ត៌មានអន្តរជាតិ ៖ របាយការណ៍ ពីសារព័ត៌មាន The Drive ឲ្យដឹងថា ឆ្នាំនេះ ក្រុមហ៊ុនផលិតរថយន្ត ដ៏ល្បីលំដាប់ពិភពលោក Porsche ធ្វើសេចក្តីប្រកាសឲ្យដឹងថា​ គ្រប់បុគ្គលិកទាំងអស់ចាប់តីថ្នាក់ក្រោម ដល់ថ្នាក់កំពូល សរុបស្មើនឹង ២១,០០០នាក់ នឹងទទួលបានប្រាក់រង្វាន់ Bonus ក្នុងមួយនាក់ ជិត ១៤,០០០ ដុល្លារសឹង្ហបុរី ។ 



ជាព័ត៌មានដ៏ភ្ញាក់ផ្អើល ព្រោះប្រាក់ Bonus ច្រើនហួសពីការស្មាន ចឹងទេ មានសំនួរចោទសួរអោយដឹង ថា ហេតុអ្វីក៏ Porsche សម្រេចផ្តល់ប្រាក់ Bonus យ៉ាងច្រើនមហិមាយ៉ាងដូច្នេះ? ចម្លើយ គឺនៅត្រង់ថា ដោយយោងតាមរបាយការណ៍បញ្ជាក់យ៉ាងច្បាស់ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីលំដាប់ពិភពលោក Porsche ទទួលបានប្រាក់ចំនេញក្នុងអាជីវកម្មរបស់ខ្លួន បានដល់ទៅ ៣៣,៦០ ពាន់លានដុល្លារ សឹង្ហបុរី ដែលកើនឡើងដល់ទៅ ៤ភាគរយឯណោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ។ ចឹងទេ ច្រើន ជាងការសម្រេចចិត្ត ក្នុងការលើកទឹកចិត្ត បុគ្គលិកថ្នាក់កំពូល Porsche ក៏បានបែងចែកភាគលាភរបស់ ខ្លួនទៅកាន់គ្រប់បុគ្គលិកទាំងអស់ សរុបមានចំនួនដល់ទៅ ២១,០០០នាក់ ។ ប្រភពបញ្ជាក់អោយដឹង ថា ប្រាក់រង្វាន់ (Bonus) ច្រើនដល់ទៅជិត ១៤,០០០ ដុល្លារសឹង្ហបុរី គឺត្រូវបានធ្វើឡើងដោយអនុលោម ទៅតាមមាត្រាទី ៩១១ ច្បាប់ក្រុមហ៊ុន Porsche ដែលប្រាក់ទាំងនោះ នឹងត្រូវប្រគល់ជូនជាប្រាក់ Bonus ដល់គ្រប់បុគ្គលិកទាំងអស់​ គ្រប់មុខតំណែងចាប់ពីតំណែង កម្មកររោងចក្រ អ្នកបោសសម្អាត បុគ្គលិកជាន់ខ្ពស់ វិស្វករ ជាដើម៕







ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: ISIS Int news Hot news Breaking news