CamNews

តារា 

តារាម៉ូដែលដ៏ស្រស់ស្អាតម្នាក់ ត្រូវបានគេសំលាប់ យកទៅបោះចោល ក្នុងព្រៃ

ក្នុងនាមជាអ្នកល្បីឈ្មោះ ក្នុងរឿងអ្វីមួយ តែងតែមានអ្នកឈ្នានីស ដែលតាមធ្វើបាបដាក់ខ្លួន
ជានិច្ច តែពេលខ្លះគ្រោះថ្នាក់ ដល់ជីវិតក៏ជាគ្រោះថ្នាក់ កើតឡើងដោយចៃដន្យដែល ។ តែ
តារាម៉ូដែលរូបស្រស់ខាងក្រោមនេះ ត្រូវបានគេសំលាប់ យ៉ាងព្រៃផ្សៃហើយយកទៅផ្លុងចោល
ក្នុងព្រៃ ។

The 28-year-old model was brutally murdered and thrown in the woods 1

ថ្មីៗនេះប៉ូលីសរុស្សី បានរកឃើញសាកសពមួយ ដែលត្រូវគេយកទៅបោះចោលក្នុងព្រៃក្នុង
លក្ខណៈអាក្រាតកាយ ។ សាកសពនោះ ត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលរុស្សីយ៉ាងល្បី
ល្បាញម្នាក់វ័យ ២៨ ឆ្នាំដែលមានឈ្មោះថា Yulia Loshagina ។ សាកសពរបស់នាងមានរបួស
ពេញខ្លួនហើម មើលសឹងតែមិនស្គាល់ ។ ជនសង្ស័យដែលប៉ូលីសកំពុងស៊ើ់បអង្កេត គឺជាស្វាមី
របស់នាង ព្រោះបើយោងតាមភ័ស្តុតាង មួយចំនួនដែលប៉ូលីសបានរកឃើញ តែយើងនៅមិន
ទាន់ដឹងនៅឡើយទេ ។

The 28-year-old model was brutally murdered and thrown in the woods 3

ប៉ូលីសបានយក DNA និងទូរស័ព្ទមួយ ដែលគេបានរកឃើញនៅកន្លែងដែលនាងស្លាប់ យកទៅ
ពិនិត្យហើយ លទ្ធផលនឹងចេញមកក្នុងពេលឆាប់ៗនេះ ហើយយើងក៏អាចនឹងដឹងអំពី ឃាតករក្នុង
ពេលឆាប់ៗនេះផងដែរ ដូចនេះទស្សនិកជន កុំភ្លេចរង់ចាំតាមដានជាមួយ Camnews ទាំងអស់គ្នា ៕ 


Tags: model star singer actress crime murder russia Yulia Loshagina