CamNews

តារា 

កាន់តែជិតរៀបការ ទំនាក់ទំនងវ័យក្មេងខុសគ្នារបស់នាង Warattaya និងអនាគតស្វាមី កាន់តែស្អិតរមួត

ថៃ ៖ នៅថ្ងៃទី ១៦ ខែវិឆ្ឆិកា ខាងមុខនេះ នាង Warattaya Nilkuha និងលោក Put Puttichai នឹងដឹកដៃគ្នាចូលរោងការទៅតាមប្រពៃណីហើយ ។ ថ្ងៃពិសេសកាន់តែកៀក ទំនាក់ទំនងរបស់តារាសម្តែងទាំងពីរដួងនេះ កាន់តែផ្អែមល្អែមជាងមុនទៅទៀត ។ 

យោងតាមកិច្ចសម្ភាស៍ជាមួយនិងកាសែតក្នុងប្រទេសថៃ តួឯកប្រុសស្រីក្នុងរឿង "ស្នេហារវើរវាយ" បានបង្កើតគណនីអុិនស្រ្តាក្រាមមួយដែលមានឈ្មោះថា PJeverywhereinlove និងបង្ហោះរូបថតជាគូរបស់ពួកគេដែលបានដើរកំសាន្តទាំងក្នុងនិងក្រៅប្រទេសជាមួយគ្នា​ ។ 

លោក Put Puttichai បានបន្ថែមទៀតថា ទំនាក់ទំនងស្នេហា ៥ ឆ្នាំក្នុងនាមជាសង្សារ សមល្មមនឹងឲ្យលោកស្វែងយល់ចិត្តគ្នា ហើយក៏ដល់ពេលដែលត្រូវចាប់ដៃគ្នាសាងគ្រួសារដ៏មានសុភមង្គលបានហើយ ៕










ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: warattaya nilkuha put puttichai