CamNews

តារា 

បុរសសង្ហាទាំង ៣ ក្នុងត្រកូលតារាល្បីៗ ដែលមានចំនួនអ្នក Follow Instagram ច្រើន រហូតនឹកស្មានមិនដល់!

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាទាំង ៣ ដួង ក្នុងត្រកូលតារាល្បីៗ ដែលមានចំនួនអ្នក Follow Instagram ច្រើន រហូតនឹកស្មានមិនដល់តែម្តង​ ដោយសារតែពួកគេទើបតែលេចមុខនៅក្នុងវិស័យសិល្បៈប៉ុន្តែបែរជាមានអ្នក Follow ច្រើនកប់ម៉ង ។​

អ្នកទាំង ៣ ត្រូវបានមហាជនដឹងថា ជាកូនប្រុសរូបសង្ហារបស់លោក jetrin wattanasin​ ដែលជាតារាសម្តែង និងជាអ្នកគ្រប់គ្រងមុខជំនួញធំនៅក្នុងដៃ ដែលត្រូវជាស្វាមីរបស់អ្នកស្រី Kejmanee Pichaironnarongsongkhram ដែលជាតារាសម្តែងតួចិត្តអាក្រក់ ស្ទើរគ្រប់សាច់រឿងដែលនាងដើរតួ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងលោក jetrin wattanasin​ និងអ្នកស្រី Kejmanee Pichaironnarongsongkhram បានរៀបការជាមួយនឹងគ្នាតាំងពីឆ្នាំ ២០០១ មកម្ល៉េស ហើយអ្នកទាំង ២ ក៏មានកូនប្រុស ៣ នាក់ជាមួយគ្នាថែមទៀតផង ហើយសុទ្ធតែជាបុរសសង្ហាមិនចាញឪពុករបស់ពួកគេឡើយ ៕


១. លោក Jetrin wattanasin មានអ្នក Follow Instagram ដល់ទៅ​ ១.២ លាននាក់





២. ប្អូនប្រុស jaonaay wattanasin មានអ្នក Follow Instagram ដល់ទៅ ១ លាននាក់



៣. ប្អូនប្រុស jjaosmutt wattanasin មានអ្នក Follow Instagram ដល់ទៅ 266K




ដោយ ៖ គន្ធា


ប្រភព ៖ 


Tags: Preah sovath Jetrin wattanasin